Connect with us

ព័ត៌មានជាតិ

អ៊ុយក្រែន​ស្នើអាស៊ានឲ្យគាំទ្រ​ការទាមទារសំណង​ពីរុស្ស៊ីនៅពេលខាងមុខ

បានផុស

នៅ

មេដឹកនាំប្រទេសអ៊ុយក្រែនបានស្នើឲ្យថ្នាក់ដឹកនាំអាស៊ានគាំទ្រគម្រោងទាមទារសំណងពីប្រទេសរុស្ស៊ីនៅពេលខាងមុខ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី។ សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី ១ ខែច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនាគតអគ្គលេខាធិការអាស៊ានមានប្រសាសន៍នៅក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយកម្ពុជាថ្មីនៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកានេះបង្ហើបឲ្យដឹងថា អ្វីដែលកំពុងចាប់អារម្មណ៍អំពីការ​ខូច​ខាត ការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋអ៊ុយក្រែន និងការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះហើយអ៊ុយក្រែនមានការស្នើសុំថា នៅពេលខាងមុខនេះនឹងមានការទាមទារឲ្យរុស្ស៊ីសងអ៊ុយក្រែន។

លោក កៅ គឹមហួន បញ្ជាក់ថាត្រង់ចំណុចនេះនឹងមានការពិភ្សាប៉ុន្តែអ៊ុយក្រែននឹងទាមទារកម្រិតណាយើងមិនទាន់ដឹងទេ ខណៈនៅមានចំណុចជាច្រើនទៀតដែលអ៊ុយក្រែនចង់បាន។

លោក កៅ គឹមហួន ថ្លែងថា អាស៊ានមានគោលជំហររួមមិនជ្រើសរើស ឬកាន់ជើងមហាអំណាចណាមួយនោះទេ ហើយការជួយដោះស្រាយបញ្ហារុស្ស៊ី-អ៊ុយក្រែន មិនមែនជាការនាំបញ្ហាដាក់ខ្លួននោះទេ ហើយអាស៊ានក៏មិនអាចព្រងើយកន្ដើយចំពោះស្ថានភាពពិភពលោកដែលកំពុងតែកើតឡើងនោះទេ។

លោក កៅ គឹមហួនថ្លែងថា «ចឹងខ្ញុំថា យើងត្រូវធ្វើកម្រិតណាដែលយើងអាចធ្វើទៅបានហើយចូលរួមចំណែកដោះស្រាយយ៉ាងណា ដូចអ្វីដែលសម្ដេចតេជោមានប្រសាសន៍ចឹង កម្ពុជានឹងចូលរួមដោះស្រាយបញ្ហាមីន និងបណ្ដុះបណ្ដាល ឬមួយលើកមតិយោបល់ជំរុញឲ្យភាគីពាក់ព័ន្ធចូលតុចរចារ ដោយសារសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម