ព័ត៌មានជាតិ
ខេត្តកែបបញ្ចប់គម្រោងទីលានកប់សំរាម និងពីរគម្រោងទៀតកំពុងដំណើរការ ក្រោមឥណទាន ADB
(ខេត្តកែប) គម្រោងទីលានកប់សំរាម ខេត្តកែប បានសម្រេចការសាងសង់រួចរាល់ជាស្ថាពរហើយ ខណៈគម្រោងផ្លូវប្របមាត់សមុទ្រ សម្រេចការសាងសង់បានជាង៤០ភាគរយ និងគម្រោងកំពង់ផែទេសចរណ៍លើកោះទន្សាយ ទើបតែដំណើរការសាងសង់បានជាង ១០ភាគរយប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោក វ៉ៅ សុខា អភិបាលរងខេត្តកែប ទទួលបន្ទុកគម្រោងការងារនេះ។

នៅថ្ងៃទី ០៣ ខែ វិច្ឆិកានេះ លោក វ៉ៅ សុខា បានដឹកនាំក្រុមការងារពាក់ព័ន្ធ និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះពិនិត្យវឌ្ឍនភាពលើការងារស្ថាបនាទាំង៣គម្រោងនេះ។ បើតាមលោក លោក វ៉ៅ សុខា គម្រោងទាំង៣នេះ ទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទឹកប្រាក់ចំនួន ៣០លានដុល្លារ និងបដិភាគថវិការរបស់រាជរដ្ឋាភិបាលជាង ៨០ម៉ឺនដុល្លារ។

នៅក្នុងនោះ ទីលានកប់សំរាម បានចំណាយថវិកាប្រមាណ ៧លានដុល្លារ គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រើប្រាស់ទឹកប្រាក់ប្រមាណ ១០,៥លានដុល្លារ គម្រោងសាងសង់កំពង់ផែទេសចណ៍ និងទីកន្លែងទេសចរណ៍ នៅលើកោះទន្សាយ ទឹកប្រាក់ប្រមាណ ១,៦លានដុល្លារ។

លោក អភិបាលរងខេត្តកែប បានបញ្ជាក់ថា គម្រោងទាំងនេះ ស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
តាមរយៈគម្រោងទាំងនេះ លោក វ៉ៅ សុខា លើកឡើងថា គឺជាផ្នែកមួយជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកំណត់អភិវឌ្ឍប៉ូលទេសចរណ៍ភាគនារតី ដែលមានខេត្តកែបជាទិសដៅសំខាន់មួយដែរ។
ជាមួយគ្នានេះ លោក វ៉ៅ សុខា បានជំរុញឱ្យបណ្តាក្រុមហ៊ុនដែលបានដេញថ្លៃក្នុងការអនុវត្តគម្រោង២ទៀត មានផ្លូវប្របមាត់សមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ ធ្វើយ៉ាងណាពន្លឿនការសាងសង់ ដើម្បីឱ្យស្របទៅតាមកាលបរិច្ឆេទនៃការបញ្ចប់ទាំងនោះ។
អត្ថបទ៖ សឹង រ៉ាត់

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


