Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពី នយោបាយឈ្នះ-ឈ្នះ

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពី នយោបាយឈ្នះ-ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព” នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវកតញ្ញូតាចំពោះចក្ខុវិស័យដឹកនាំរបស់សម្ដេចពិជ័យសេនា ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព តាមរយៈការយកចិត្តទុក​ដាក់ដោយផ្ទាល់លើការងារប្រវត្តិសាស្ត្រយោធា និងកិច្ចខិតខំប្រឹងប្រែងក្នុងការការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីជាការរំឭកទៅដល់សកម្មភាព និងរឿងរ៉ាវពាក់ព័ន្ធនឹងសង្គ្រាម ជម្លោះបែកបាក់ ការតស៊ូប្រដាប់អាវុធ និងការរួបរួមជាតិ ដែលកើតមានឡើងនៅក្នុងដំណើរនៃប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសដើម្បីឆ្លុះបញ្ចាំងឲ្យឃើញអំពីអត្ថន័យដ៏ធំធេងនៃសន្តិភាព ដែលជាផលសម្រេចនៃ “នយោបាយឈ្នះ-ឈ្នះ”។

ឯកឧត្តម បានបន្តថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធា នៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់ពីបានប្រមូលធាតុចូលជាច្រើន តាមរយៈលទ្ធផល នៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធា នៅថ្នាក់យោធភូមិភាគ រួមមាន៖ យោធភូមិភាគទី ៣ ទី ៤ និងទី ៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាព កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឲ្យដំណើរការទៅមុខ ដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាស្រលាញ់សន្តិភាព ពិតណាស់សន្តិភាព មិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំមកហើយ។ តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជា “ទស្សនវិជ្ជាសនិ្តភាព” ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយ ដ៏មុតមាំរបស់សម្តេចតេជោ ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក»។

ក្នុងន័យនេះ ការបញ្ចប់សង្គ្រាមមិនមែនជាអព្ភូតហេតុចៃដន្យឡើយ។ ដូចនេះទើបនៅក្នុងដំណើរការ នៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និងសភាពការណ៍ជុំវិញមានភាពស្មុគ្រស្មាញ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។

លើសពីនេះ គេក៏អាចនិយាយបានថា នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា មានអត្ថន័យយ៉ាងទូលំទូលា យ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យ នៃសង្គមជាតិទាំងមូល ដោយហេតុថា នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិលើគ្រប់វិស័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិ សាស្ត្រការពារជាតិ សង្គ្រាម និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគអំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រម នៃការកកើតចលនាប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួម ប្រវត្តិសាស្រ្តយោធា គឺជាធនធានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍគតិបណ្ឌិត ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។

ក្នុងន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា ដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផលវិបាកនៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ យើងក៏អាចនិយាយបានថា ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍ដ៏សម្បូរបែប និងជាធនធានពុទ្ធិ សម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់នាំឲ្យសម្រេចជោគជ័យ ក្នុងការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។

ដូច្នេះ សិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពរបស់នាយទាហានកងយោធពល ខេរមភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយជោគជ័យ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និងបទពិសោធន៍ដ៏មានតម្លៃឧត្តុង្គឧត្តម សម្រាប់យោធិនយើងក្នុងនាមជាអ្នកជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម