នយោបាយ
លោក កែវ ពង្ស៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថទិព្វព្យាបាលសង្គ្រាមរ៊ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា
លោក កែវ ពង្ស លើកឡើងថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយព្យាបាលសង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ លោក កែវ ពង្ស បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះ ក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» រៀបចំនាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៦ នេះ។

ថ្លែងចេញពី ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា លោក កែវ ពង្ស សង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែលបានធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយបើកទំព័រថ្មីនៃការបង្រួបបង្រួមជាតិឱ្យក្លាយជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬអំណាចយោធានោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហានក្នុងការសម្រេចចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯកនៃនយោបាយ «ឈ្នះ ឈ្នះ»។

ជាមួយគ្នានេះ លោក កែវ ពង្ស រំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ ការធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ និងការធានាតួនាទី។ គោលការណ៍ទាំងនេះបានបង្កើតទំនុកចិត្ត និងផ្តល់សុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ បើកផ្លូវដល់ការចរចាបញ្ចប់សង្គ្រាមដោយសន្តិវិធី ដោយគ្មានការសងសឹក និងគ្មានអ្នកចាញ់។ លើសពីគោលការណ៍ទាំង៣នេះ

លើសពីគោលការណ៍ទាំងបីនេះ លោកបានបន្ថែមថា កត្តាសំខាន់បំផុតគឺ «កត្តាតេជោ»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិក និងមគ្គទេសក៍សន្តិភាពដែលឈ្លាសវៃ មានភាពអត់ធ្មត់ ក្លាហាន និងមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតជាតិ។ សម្ដេច បានត្រួសត្រាយឆ្ពោះទៅរកផ្លូវសន្តិភាពដោយមិនមានការបង្ហូរឈាមសូម្បីមួយតំណក់។

ក្នុងនាមជាប្រតិបត្តិករ និងជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នេះ លោក កែវ ពង្ស បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងទស្សនវិស័យដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានចែករំលែកនូវបទពិសោធជាក់ស្តែងរបស់ឯកឧត្តមក្នុងការអនុវត្តតាមនយោបាយ ឈ្នះ ឈ្នះ ជាពិសេសមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការដឹកនាំ និងការដោះស្រាយបញ្ហា ដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ ដើម្បីជាធាតុចូលក្នុងការបំពេញការងារជូនគណបក្ស និងបន្តថែរក្សាមរតកសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


