ព័ត៌មានជាតិ
រដ្ឋមន្ត្រីរូបណាខ្លះ អមដំណើរលោកនាយករដ្ឋមន្ត្រីកាណាដា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា?
លោក Justin Trudeau នាយករដ្ឋមន្រ្តីនៃកាណាដា បានដឹកនាំគណៈប្រតិភូមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

អមដំណើរលោកនាយករដ្ឋមន្ត្រីកាណាដា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញនេះ គឺមានវត្តមានរបស់លោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេស និងលោកស្រី Mary Ng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់កាណាដាមួយចំនួនទៀត។ នេះបើតាមលោកនាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសឲ្យដឹងនៅលើប្រព័ន្ធ Twitter។
លោកនាយករដ្ឋមន្ត្រី Trudeau បានប្រកាសដែរថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លោកនឹងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍រវាងអាស៊ាន-កាណាដា ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូរសន្ទនាអាស៊ាន-កាណាដា។ ទន្ទឹមនេះ លោក នឹងផ្ដោតការពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងបង្កជាក្ដីព្រួយបារម្ភរួម ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសន្តិសុខស្បៀង និងថាមពល ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានប្ដេជ្ញាជំរុញឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ដល់ប្រជាជាតិលើពិភពលោក និងដើម្បីពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ អាស៊ាន-កាណាដា។
ខណៈលោក ក៏គ្រោងនឹងជួបជាមួយមេដឹកនាំមួយចំនួន ដែលបានមកចូលរួមកិច្ចប្រជុំកិច្ចកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅកម្ពុជានេះ ដើម្បីបង្កើតការទំនាក់ទំនងល្អ និងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពជាដៃគូ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៦ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


