Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅដល់​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកបដោយ​សុ​វត្ថិភាព

បានផុស

នៅ

នៅវេលា​ម៉ោង​៦.៤០​នាទី​ល្ងាច (​ម៉ោង​នៅ​កោះ​បាលី​) ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​កា​ដល់​ហោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី ប្រកបដោយ​សុ​វត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ G20​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ត្រូវ​បាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អោយដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី និង​ចូលរួម​កិច្ចសន្ទនា​ក្រៅផ្លូវការ​របស់​មេដឹកនាំ APEC នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បន្ទាប់ពី បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។

ក្រសួងការបរទេស បានបញ្ជាក់​ទៀតថា កិច្ចប្រជុំ​កំពូល G20 នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ បន្ទាប់មក សម្តេច​តេ​ជោ​ន​ក្នុងឋានៈ​ជា​ភ្ញៀវ​របស់​ប្រធាន​កិច្ចប្រជុំកំពូល​នឹង អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ក្រៅផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយ​ភ្ញៀវ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម