ព័ត៌មានជាតិ
កម្លាំងចម្រុះរាជធានីខេត្ត កំពុងឡោមព័ទ្ធរុករកខ្មាំងកាំភ្លើងដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ
ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីខេត្តបាននឹងកំពុងឡោមព័ទ្ធរុករក ទីតាំងលាក់ខ្លួនខ្មាំងកាំភ្លើងបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដែលបានគេចខ្លួនមកដល់ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ខ្មាំងកាំភ្លើងក្រោយបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ រួចបានរត់គេចខ្លួនឆ្លងកាត់ខេត្តមណ្ឌលគិរី រតនគិរី ពេលនេះបានចូលមកដល់ទឹកដីស្រុកសេសានខេត្តស្ទឹងត្រែងហើយ ព្រឹកនេះកម្លាំងសមត្ថកិច្ចចម្រុះទាំងរាជធានី និងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងតែសហការគ្នាចុះឡោមព័ទ្ធដើម្បីចាប់ខ្លួនខ្មាំងកាំភ្លើង។

សមត្ថកិច្ចបន្តថា បើតាមប្រភពពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៦នេះ គេបានប្រទះឃើញជនសង្ស័យលាក់ខ្លួននៅក្នុងចម្ការមួយកន្លែងក្នុង ឃុំក្បាលរមាសមានទាំងម៉ូតូ បន្ទាប់ពីឃើញពួកគាត់ខ្មាំងកាំភ្លើងបានគេចខ្លួនរត់ចូលព្រៃបាត់។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងឡោមព័ទ្ធទីតាំងដែលប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យ ដើម្បីរុករកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ ងិនលីម

សូមចុចអាន ៖ សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


