ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ មានសាលាចំណេះដឹងទូទៅឯកជនមួយចំនួន បានបិទខ្លះហើយ
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះថា សាកលវិទ្យាល័យមិនទាន់មានបិទទេ តែរស់មិនរស់ ស្លាប់មិនស្លាប់ ចំណែកសាលាចំណេះដឹងទូទៅឯកជនមួយចំនួនមានបិទខ្លះដែរ សម្រាប់អ្នកដែលមិនពូកែខាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ។
លោក ហេង វ៉ាន់ដា បញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់សាកលវិទ្យាល័យដូចជាមិនទាន់មានបិទទេ គ្រាន់តែថា រស់មិនរស់ ស្លាប់មិនស្លាប់។ ពីព្រោះសាកលវិទ្យាល័យតម្លៃថោក បើទោះបីជាប៉ះក៏ប៉ះល្មមដែរ ហើយគាត់ក៏ផ្អាកសិនទៅ លើកលែងតែខាងចំណេះទូទៅមានបិទខ្លះដែរ សម្រាប់អ្នកដែលមិនពូកែខាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ហើយអ្នកដែលមានលុយច្រើន ក៏មិនប្រាកដថា ទប់ជាប់ដែរ”។

ឆ្លើយតបសំណួរថា តើមានសាលាប៉ុន្មាន ដែលត្រូវបិទក្នុងអំឡុងពេល នៃការរីករាលជំងឺកូវីដ-១៩ ? លោក ហេង វ៉ាន់ដា អះអាងថា “យើងមិនដឹងថា សាលាណាបិទ ឬមិនបិទនោះទេ ដោយសារតែនៅពេលដែលយើងឲ្យផ្អាកក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺ Covid-19 ក៏បិទតែម្ដងទៅ ហើយទាំងសាលា ទាំងសិស្ស ទាំងគ្រូ មិននឹកនាពីចូលរៀនវិញ។ ដូច្នេះអត់ដឹងថា អ្នកណាបិទ ឬមិនបិទនោះទេ ហើយនៅពេលខលសួរ នៅតែនិយាយថា នឹងបើក”។
ទោះជាយ៉ាងណាលោកអះអាងថា សាលាដែលមានសាខាច្រើន គឺយ៉ាប់បន្តិច ហើយដំណើរការរបស់សាលាឯកជនជាទូទៅ គឺទៅមុខទៅក្រោយ ទៅមុខទៅក្រោយ។ លោកថា ជារួមមិនសម្រាប់តែសាលាទេ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នេះ មុខរបរណា ក៏ដូចមុខរបរណាដែរ ម្នាក់ៗកំពុងតែស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដូចគ្នា។ តែមានមុខរបបខ្លះ បែរជាគ្រាន់បើទៅវិញ ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺ Covid-19 ដូចជាមុខរបរខាងថ្នាំពេទ្យ និងវាក់សាំងជាដើម។
បើតាមលោក ហេង វ៉ាន់ដា មកដល់បច្ចុប្បន្ននេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាមានសមាជិកចំនួន១០៥ ប៉ុន្តែចំនួននេះ រាប់តែមេៗទេ ហើយក្នុងមេមួយៗ មានសាខាច្រើនទៀត ដូចជាសាលាប៊ែលធីជាដើម។
សូមបញ្ជាក់ថា នៅអំឡុងពេល នៃការរីករាលដាលជំងឺ Covid-19នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ធ្លាប់បានអំពាវនាវឲ្យអាណាព្យាបាល ក៏ដូចជាមាតា បិតា សិស្សដាក់ពាក្យស្នើសុំបញ្ចុះតម្លៃសិក្សារបស់កូនៗនៅតាមសាលារៀនផងដែរ សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ។ ការរីករាល នៃជំងឺកូវីដ១៩នេះ ធ្វើឲ្យគ្រឹះស្ថានសិក្សាអប់រំទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក ហើយក្នុងរយៈពេលផ្អាកការបណ្តុះបណ្តាលនេះ គ្រឹះស្ថានសិក្សាក៏ជួបប្រទះនូវការលំបាក ខាងអាណាព្យាបាលសិស្សក៏ជួបការលំបាក ដោយសារតែប៉ះពាល់ការប្រកបរបររកស៊ីរបស់ពួកគាត់។
គួររំលឹកថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មិនត្រឹមតែធ្វើការលើផ្នែកសិក្សាអប់រំនោះទេ តែកន្លងមកសមាគម ក៏បានចាត់តាំងសមាជិក សមាជិកា ចូលរួមសង្កេតការណ៏បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតជាច្រើនទៀត នៅតាមការិយាល័យបោះឆ្នោតទាំង២៥ រាជធានី ខេត្ត ទូទាំងប្រទេស ជាលក្ខណៈចល័ត និងអចល័តផងដែរ។
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


