ព័ត៌មានជាតិ
ភ្ញៀវទេសចរជប៉ុនជិត ២ ម៉ឺននាក់ មកទស្សនាកម្ពុជា
បើតាមមន្រ្តីក្រសួងទេសចរណ៍រយៈពេល ១០ខែ ឆ្នាំ២០២២ មានភ្ញៀវទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ បានមកទស្សនាកម្ពុជា។
ក្នុងពិធីបើកសម្ពោធពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤ (The 4th Japan Travel Fair 2022) នៅផ្សារទំនើបអុីអន (AEON Mall 1) លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព កក់ក្តៅ ស្អាត និងបៃតង”។

លោកជំទាវបានលើកពីកំណើនទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២ ប្រមាណ ១,៥៧លាននាក់ កើនឡើង ៩៩១% ក្នុងនោះទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ កើនឡើង ១២៨៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
លោកជំទាវបានឲ្យដឹងបន្ថែមថា កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ នៅឆ្នាំ២០២៣ ក្នុងនោះទេសចរជប៉ុនប្រមាណ ៦៤,៧០២នាក់។
លោកជំទាវបានលើកឡើងបន្តទៀតថា ជប៉ុនគឺជាមិត្តយុទ្ធសាស្រ្តកម្រិតខ្ពស់របស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរួមមានវិស័យទេសចរណ៍ផងដែរ។
ជាក់ស្តែងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក៏បានបញ្ជាក់អំពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទេសចរដោយជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញរវាងកម្ពុជានិងជប៉ុន ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍ឡើងវិញ។
លោកជំទាវបញ្ជាក់ថា កម្ពុជានឹងទទួលបានទេសចរនិងវិនិយោគិនជប៉ុនកាន់តែច្រើនថែមទៀត ខណៈនៅពេលខាងមុខក្រសួងទេសចរណ៍កម្ពុជាត្រៀមនឹងចូលរួមព្រឹត្តិការណ៍ Cambodia Festival និងពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism Expo ឆ្នាំ២០២៣ នៅប្រទេសជប៉ុនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ