ព័ត៌មានជាតិ
គំនរសំរាមក្រោមស្ពានច្បារអំពៅ កើតឡើងដដែលជាដដែល
ខណះពេលដែលអាជ្ញាធរសង្កាត់ច្បារអំពៅទី២ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមរួមគ្នាប្រមូលសំរាមក្រោមស្ពានព្រះមុនីវង្សថ្មីនិងចាស់នាព្រឹកថ្ងៃទី១១ខែធ្នូនេះ អាជ្ញាធរបានស្នើសុំដ៏ទទូចដល់បងប្អូនដែលជំនាញខាងយកសំរាមបោះចោលក្រោមស្ពាន សូមនាំគ្នាបញ្ឈប់សកម្មភាពនេះបន្តទៀតទៅហើយងាកមកថែរក្សាបរិស្ថានដើម្បីឲ្យមូលដ្ឋានយើងល្អស្អាតចាប់ពីថ្ងៃនេះតទៅ។



លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា លោកពិតជាសោកស្តាយចំពោះទង្វើរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងនាំគ្នាយកសំរាមមកបោះចោលក្រោមស្ពានព្រះមុនីវង្សចាស់និងថ្មីស្ថិតក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ។
លោកចៅសង្កាត់បានបន្តថា អ្នកយកសំរាមយកមកចោលក្រោមស្ពាននេះភាគច្រើនដឹកចេះពីផ្ទះទាំងកណ្តាលអាធ្រាត្រខណះដែលមានភាពស្ងប់ស្ងាត់ ដោយពុំរង់ចាំឲ្យរថយន្តប្រមូលសំរាមទៅដឹកតាមផ្ទះរាល់ថ្ងៃនោះឡើយ។



លោកសំណូមពរហើយសំណូមពរទៀតគឺសុំឲ្យបងប្អូនមានការភ្ញាក់រលឹកឡើងកុំឲ្យគេប្រើពាក្យថា (មនុស្សអត់ខួរ) នោះ។
គួរបញ្ជាក់ថា នៅតាមបណ្តាខ្នងផ្ទះមួយចំនួនគេតែងនាំគ្នារៀបចំទុកដាក់សំរាមរងចាំឲ្យរថយន្តប្រមូលសំរាមមកដឹក។ខុសប្លែកពីមនុស្សមួយចំនួនតូចច្រើនយកសំរាមចេញពីផ្ទះទៅបោះចូលទន្លេឬក្រោមស្ពានជាដើម។ជាក់ស្តែងដូចរូបភាពខាងលើនេះ៕
អត្ថបទ៖ នរា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


