ព័ត៌មានជាតិ
នៅសល់សាកសព ២ នាក់ មិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចកំពុងរង់ចាំលទ្ធផលធ្វើតេស្ដ DNA
នៅសល់សាកសពជនរងគ្រោះចំនួន ២ នាក់ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត ២៦ នាក់ ក្នុងហេតុការណ៍ឆេះកាស៊ីណូ Grand Diamond City និង កាស៊ីណូ Poipet Resort មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយហើយរងចាំលទ្ធផលធ្វើតេស្ដ DNA។

លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះថា សាកសពជនរងគ្រោះចំនួន ៥ នាក់ ដែលមិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចបានធ្វើអត្តសណ្ណារួចហើយនៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះរង់ចាំលទ្ធផលធ្វើតេស្ដ DNA។
លោក សិទ្ធិ ឡោះថ្លែងថា៖ «នៅសល់ ២ នាក់ទៀតយើងរង់ចាំ DNA ព្រោះសពឆេះសុសអស់នៅសល់តែឆ្អឹង យើងកំពុងធ្វើកោសល្យវិច្ច័យដើម្បីបង្ហាញអត្តសញ្ញាណជនជាតិ និងប្រភេទឈាម និងអ្វីដែលយើងរកឃើញពីផូស៊ីលទៅតាមបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ»។

សូមរំឭកថា សោកនាដកម្មអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City និង កាស៊ីណ Poipet Resort បានកើតឡើងកាលពីវេលាម៉ោង ១១៖៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ក្រោយពីបិទបញ្ចប់ប្រតិបត្តិការរុករក សាកសពអ្នកស្លាប់ និងអ្នកជាប់គាំងក្នុងហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូ មានមនុស្សស្លាប់២៦នាក់ របួសធ្ងន់ស្រាល៥៧នាក់ អាគារ ៣ ខ្នងឆេះខូចខាតទាំងស្រុង។ សមត្ថកិច្ចអះអាងថា អ្នកស្លាប់បាត់បង់ជីវិតទាំង ២៦ នាក់ គ្មានជនជាតិខ្មែរនោះទេ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


