Connect with us

ព័ត៌មានជាតិ

ឆ្លង​ច​រន្ដអគ្គី​សនីឆេះហាង​លក់​ស៊ុប ឃូ​ល​ផា​លេស ខូច​ខា​តសម្ភារមួយចំនួនធំ

បានផុស

នៅ

ហាង​លក់​ស៊ុប​និងសាច់​អាំង​យីហោ ឃូ​ល​ផា​លេស ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ អស់​សម្ភារមួយ​ចំនួន​ធំ។

ករ​ណី​អ​គ្គី​ភ័​យ​នេះ​បង្ក​ការ​ភ្ញា​ក់ផ្អើលកាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី០៩ ខែ​មករា ឆ្នាំ២០២១ នៅ​ចំ​ណុច​ហាង ឃូ​លផាលេស​ ផ្ទះលេខ២១៥ ផ្លូវលេខ១៤៦​​ក្រុម៣០ ភូមិ១១ សង្កាត់ទឹកល្អក២ ខណ្ឌ​ទួលគោក រាជ​ធា​នីភ្នំ​ពេញ។

សមត្ថ​កិ​ច្ច​បា​នឲ្យដឹងថា​ ម្ចា​ស់​ហាងមាន​ឈ្មោះ នួន សុគន្ធា ភេទប្រុស អាយុ​៤០ឆ្នាំ ស្នា​ក់​នៅ​ទីតាំង​កើតហេតុ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញបាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​អគ្គីភ័​យ​នេះ​​កម្លាំង​បា​នប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័​យរបស់​កា​រិ​យាល័យចំនួន​៦​គ្រឿង ដើម្បី​ចេ​ញជួយ​អន្តរាគមន៍ ដោយធ្វើការបាញ់​ពន្លត់​អស់​ចំនួន៤​គ្រឿង ។​

ក្រោយ​បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ នគរបាល​ជំនាញ​បា​ន​អោយដឹងថា​ ករណីអគ្គីភ័យនេះ​បណ្ដាល​មក​ពី​ការ​ឆ្លងចរន្ដអគ្គីសនី​ ហើយដោ​យសារក្នុងហាង​មានការ​តុប​តែង​សម្បូរ​ដោយ​សារ​ធាតុជ័រ​ ដែល​ពេល​មានភ្លើងឆេះធ្វើឲ្យកម្លាំងមាន​ពិបាកក្នុងការចូ​ល​ទៅ​ខាង​ក្នុងដើម្បី​បា​ញ់ពន្លត់ ព្រោះ​ពេលភ្លើង​ឆេះ​ តំណក់ជ័រ​បានស្រក់ចុះមកក្រោម និងមានការឆាបឆេះ​លឿន។

សមត្ថ​កិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យ​នេះធ្វើឲ្យខូចខាតសម្ភារមួយចំនួនរួមមាន ម៉ា​ស៊ីនត្រជាក់៦ គ្រឿង មាស៊ីនព្រីន១គ្រឿង និងស​ម្ភារភ្លេងមួយកំផ្លេរ៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម