Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​បញ្ជាក​់​ឡើង​វិញ ផល​ចំណូល​ពី​ប្រេង​ នឹង​យក​ទៅ​វិនិយោគ​លើ​វិស័យអ់បរំ

បានផុស

នៅ

ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅថ្ងៃ​នេះ សម្តេច​តេជោហ៊ុន សែន បាន​បញ្ជាក់​ឡើងវិញ​ ក្រោយ​ពេល​កម្ពុជា​ប្រកាស​ទទួល​បាន​តំណក់ប្រេង​ដំបូង ដែល​ចំណូល​បានមក​ពី​ប្រភព​ធនធាន​នេះ​នឹង​យកទៅ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។

សម្តេច​តេជោ​ក៏​លើក​ឡើង​ពី​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើ​ក​បវេសនកាល​ឡើង​វិញ​ ដែល​​ត្រូវ​អនុវត្ត​តា​ម​ទស្សនទាន​ថ្មី គឺ​គន្លង​ជីវិត​ថ្មី​ក្នុងវិស័យ​អប់រំ នៅ​ពេល​កម្ពុជា​នៅ​បន្ត​ប្រយុទ្ធ​ជំងឺ​កូវីដ ១៩ និង​ភាព​មិ​ន​ច្បាស់លាស់​នៃ​ជំងឺ​នេះ។

សម្តេច​តេជោ​បន្ត​ថា ចាប់​ពី​ខែ​មិនា ឆ្នាំ ២០២០ រដ្ឋាភិបាល​​បាន​ដាក់​ចេញ​វិធានការ​​យ៉ាង​មានប្រសិិទ្ធភាព ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាលជំងឺ​កូវីដ ១៩ ដោយ​ផ្តោ​ត​លើការ​អនុវត្ត​​វិធានការ​សុវត្ថិភាព​សុខភាព​សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស។ វិធានការ​ទាំង​អស​់​នេះ ធានា​ឲ្យ​សិស្សានុសិស្ស និង​និស្សិត​គ្រប់​ភូមិ​សិក្សា​ទាំង​អស់អាច​​ទទួលបាន​សេវា​អប់រំតាម​រូបភាព “ការ​អប់រំ​តាម​កបែប​ចម្រុះ” មានន័យ​ថា សិស្ស​រៀន​ក្នុង​ថ្នាក់ផង រៀនពី​ចម្ងាយផង ស្វ័យសិក្សា​ផង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម