ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ដួចផ្ដើមគំនិតចង់ឲ្យប្រើវីសាតែមួយសម្រាប់អ្នកទេសចរ អាចដើរលេងនៅកម្ពុជា ផង និងនៅម៉ាល់ឌីវ ផង
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដួចផ្ដើមគំនិតថ្មីមួយទៀត ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដោយចង់ឲ្យមានការប្រើប្រាស់វីសាតែមួយសម្រាប់អ្នកទេសចរ ដែលអាចដើរលេងកម្សាន្ដបានពីរប្រទេស គឺកម្ពុជា និងម៉ាល់ឌីវ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានអមដំណើរសម្ដេចតេជោ បំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវដែរនោះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ បានលើកឡើងថា «ម៉ាល់ឌីវ អ្នកណាក៏ស្គាល់ដែរ ជាគោលដៅទេសចរណ៍ ប៉ុន្តែកម្ពុជាយើងខ្ញុំ ក៏មានឈ្មោះល្បីល្បាញប្រាង្គប្រាសាទអង្គរយើង មាននៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ដូច្នេះគប្បីយើងរកមធ្យោបាយសហការជាមួយគ្នា ក្នុងវិស័យទេសចរណ៍»។

បើតាមលោក សុខ ចិន្តាសោភា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវលើកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដួចផ្ដើមគំនិតថ្មីមួយទៀត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នោះ គឺប្រទេសទាំងពីរគួរតែគិតគូរទៅលើការប្រើប្រាស់វីសាតែមួយ ដោយអាចឲ្យអ្នកទេសចរដើរលេងកម្សាន្ដនៅប្រទេសទាំងពីរបាន។
លោកបានឲ្យដឹងថា «ដោយបានយល់ពីលទ្ធភាពចាប់ដៃគ្នាបាននោះ សម្ដេចក៏បានផ្ដួចផ្ដើមគំនិតមួយទៀត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ថា បន្តិចយើងមានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយហើយ យើងត្រូវតែគិតគូរថា ធ្វើបានទេឲ្យទេសចរដែលមកលេងនៅម៉ាល់ឌីវ បន្ទាប់ទៅ ទៅកាន់កម្ពុជាមិនចាំបាច់មានវីសាកម្ពុជាទេ ដូចគ្នានេះដែរ មានទេសចរមកកម្ពុជា ហើយទៅម៉ាល់ឌីវ អត់ចាំបាច់សុំវីសាទេ មានន័យថា មានវីសាតែមួយ ប្រើប្រាស់បានប្រទេសទាំងពីរ ចំពោះទេសចរ»។

ជាការជំរុញបន្ថែម ដើម្បីឲ្យគំនិតផ្ដួចផ្ដើមខាងលើលេចចេញជារូបភាព ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពោលគឺទាំងសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ បានឯកភាពគ្នាណែនាំឲ្យអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ ពន្លឿនការពិភាក្សាដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។
លោក សុខ ចិន្តាសោភា មានប្រសាសន៍ទៀតថា «ព្រោះជាការពិតហើយ នៅពេលមានការហោះហើរទៅវិញទៅមក ច្បាស់ជាចរន្តនៃទេសចរនោះ នឹងមានការកើនឡើង»។
សូមជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពី ការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
ប្រធានាធិបតីម៉ាល់ឌីវ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ការផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយលោកក៏មានការរីករាយ ដែលប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក។
លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


