ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកម្មវិធីសប្បុរសធម៌ ជូនកុមារកំព្រា និងមានពិការភាព
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិបត្តិយុទ្ធនាការ Beyond The games លោកជំទាវ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឲ្យទទួលបានការអប់រំ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការរីកលូតលាស់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ពិតណាស់បានមកពីការចូលរួមពីរាជរដ្ឋាភិបាល សប្បុរសជន លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរពីអនាគតប្អូនៗដែលមានវិការភាពនៅកម្ពុជាតែម្តង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា នៅខែកក្កដា ខាងមុខនេះ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងកើតមានឡើងក្រោមភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។ ទោះបីជាប្អូនៗ មិនអាចចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយផ្ទាល់ក្តី តែកម្មវិធីរបស់យុទ្ធនាការ Beyond the game នាថ្ងៃនេះគឺនាំមកនូវស្មារតីរួមគ្នានៃការគាំទ្រជូនទៅដល់ប្អូនៗ។ ហើយការគាំទ្រព្រឹត្តិការណ៍នេះ គឺជាភាសាបេះដូងដ៏មានអត្ថន័យបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល៕




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


