ព័ត៌មានជាតិ
លោកស្រី សៀង ចាន់ហេង បានប្រគល់ដីវិវាទទំហំជាង ៥០ហិកតា ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ហើយ
ក្រោមការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានទទួលស្គាល់ និងប្រគល់ដីវិវាទទំហំជាង ៥០ហិកតា ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ហើយ។ នេះបើយោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ លើករណីដីស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦-៥៧ ក្នុងភូមិសាស្ត ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងកិច្ចព្រមព្រៀងនោះ បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦-៥៧ ក្នុងភូមិសាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

កិច្ចប្រជុំរកដំណោះស្រាយនេះ មានការចូលរួមពីលោក ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សេង ឡូត អគ្គនាយករដ្ឋបាល, លោក សួន សូផា អគ្គនាយកសុរិយោដី និងភូមិសាស្ត, លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល, លោកជំទាវ ហ៊ុន ប៊ុនធឿន, លោកស្រី ហៀវ លន់, លោកស្រី សៀង ចាន់ហេង និងអ្នកចូលរួមដូចមាន ក្នុងបញ្ជីវត្តមានភ្ជាប់មកជាមួយ។

ជាលទ្ធផល ភាគីវិវាទបានឯកភាពគ្នាដូចខាងក្រោម ៖ ១. លោកស្រី សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ដីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធកិច្ចព្រមព្រៀងនេះ ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
២. លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ។ ៣. ភាគីទាំងពីរ យល់ព្រមដកពាក្យបណ្តឹង ដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរ ២សប្ដាហ៍ គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


