ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើជប៉ុនជួយកែច្នៃស្វាយចន្ទីកម្ពុជា ជាផលិតផលមានតម្លៃខ្ពស់លើទីផ្សារអន្តរជាតិ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់វិនិយោគិនជប៉ុនឲ្យជួយកែច្នៃស្វាយចន្ទីកម្ពុជាថែមទៀត ដើម្បីប្រែក្លាយស្វាយចន្ទីកម្ពុជា ជាផលិតផលដែលមានគុណភាព និងតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារប្រទេសជប៉ុន។ លោក ឌិត ទីណា ជំរុញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Tetsuo Murayama ប្រធានក្រុមហ៊ុន Top planning Japan នៅព្រឹកថ្ងៃអង្គារនេះ។

លោក Tetsuo Murayama បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Top planning Japan គឺជាដៃគូរសហការដ៏សំខាន់របស់សមាគមស្វាយចន្ទីកម្ពុជា ដែលមានរោងចក្រនៅក្នុងខេត្តកំពង់ធំ ហើយក្នុងមួយឆ្នាំៗ ក្រុមហ៊ុនបានកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីចំនួន ១២តោនទៅកាន់ទីផ្សារប្រទេសជប៉ុន។ តែយ៉ាងណា ដើម្បីជំរុញដល់ការផលិតកែច្នៃស្វាយចន្ទីកម្ពុជាឲ្យកាន់តែទទួលបានជោគជ័យថែមទៀតនោះ លោកប្រធានក្រុមហ៊ុនជប៉ុនរូបនេះ បានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយស្នើឲ្យមានក្រុមការងារទទួលបន្ទុកស្វាយចន្ទីរវាងក្រសួង និងភាគីក្រុមហ៊ុន។

ឆ្លើយតបនឹងសំណើនេះ លោក ឌិត ទីណា បានឯកភាពឲ្យមានការបង្កើតក្រុមការងាររវាងក្រសួងកសិកម្ម និងភាគីក្រុមហ៊ុនជប៉ុន Top planning Japan ហើយលោករដ្ឋមន្ត្រីផ្ទាល់នឹងប្ដេជ្ញាជួយសម្រួលដំណើរនានាដល់ក្រុមហ៊ុនក្នុងការវិនិយោគ ក៏ដូចជា ការកែច្នៃស្វាយចន្ទីនៅកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនរៀបចំផែនការឲ្យបានច្បាស់លាស់ទាំងការប្រមូលផល ការកែច្នៃ និងការវេចខ្ចប់ស្វាយចន្ទី ដើម្បីបង្កភាពងាយស្រួលដល់ក្រសួងក្នុងការជួយដល់ក្រុមហ៊ុន។
លោករដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ប្រាប់ភាគីក្រុមហ៊ុនថា ក្រសួងកសិកម្ម ក៏ដូចជារូបលោក គឺចង់ឃើញស្វាយចន្ទីកម្ពុជាក្លាយជាផលិតផលមួយដែលមានស្ដង់ដារប្រទេសជប៉ុន ហើយជាផលិតផលប្រកបដោយគុណភាព និងធានាបាននូវតម្លៃសម្រាប់ទីផ្សារអន្តរជាតិ នាពេលអនាគត៕



ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


