ព័ត៌មានជាតិ
កសិករធ្វើស្រែប្រាំងឆ្នាំនេះទទួលផលបានល្អជាងឆ្នាំមុនតម្លៃក៏ខ្ពស់ដែរ
ប្រជាកសិករធ្វើស្រូវប្រាំងប្រមាណ ១០ភូមិ ក្នុងឃុំទន្លេបិទ ខេត្តត្បូងឃ្មុំបានងាកមកដាំពូជស្រូវ៥១ វិញម្តងព្រោះវាឲ្យផលល្អ អង្កទន់ឆ្ងាញ់ ដែលប្រជាពលរដ្ឋនិយមទទួលទានជាអាហារនាពេលបច្ចុប្បន្ននេះ។
ការប្រមូលផលស្រូវនៅលើផ្ទៃដីជាង ២០០ ហិកតា បងប្អូនកសិករធ្វើបានពីរដងក្នុងមួយឆ្នាំ។ ឆ្នាំនេះស្រូវក្រហមពេញស្រែ កសិករត្រៀមចាប់ប្រមូល ប្រកបដោយភាពសប្បាយរីករាយ ស្របពេលដែលស្រូវកំពុងមានតម្លៃនៅលើទីផ្សារផងនោះ។ ឆ្នាំនេះស្រូវឲ្យផលល្អជាងឆ្នាំទៅ ហើយជីក៏ចុះតម្លៃ សាំងចុះតម្លៃបន្តិចផងដែរ។

លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅក្នុងឃុំទន្លេបិទ មានចំនួន១០ភូមិរួមមានៈ ភូមិទួលគរ ភូមិទួលខ្សាច់ ភូមិព្រែកជីក ភូមិដូនម៉ៅក្រោម ភូមិដូនម៉ៅលើ ភូមិទន្លេបិទ ភូមិយាយស ភូមិអន្លង់ពោង ភូមិជ្រោយស្រឡៅ និងភូមិអំពិលជ្រុំ។
នៅលើផ្ទៃដីទំហំជាង ២០០ ហិកតា ដោយកសិករយើងដាំ១ឆ្នាំ២ដង ព្រោះឃុំទន្លេបិទយើងបានកសាងទំនប់បង្ហៀរទឹកទប់ទឹកសម្រាប់ស្រោចស្រពទឹកដល់កសិករយើងក្នុងដាំដុះស្រូវប្រាំងឆ្នាំនេះ ក្នុងក្តីរំពឹងប្រមូលផលបានចំនួន ១ ៤០០តោននោះទេ។

លោក លន់ ជាតិ អាយុ ៥២ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់បានដាំស្រូវជាង១០ឆ្នាំមកហើយ ពីដើមកសិករដាំស្រូវមានស្រូវធ្ងន់រយៈពេល៦ខែទើបប្រមូលផល ហើយស្រូវស្រាលតែ៣ខែទេអាចប្រមូលផលបានហើយ។
បច្ចុប្បន្ននេះ កសិករបោះបង់ការដាំស្រូវធ្ងន់ហើយដោយប្រើពេលយូរមិនចំណេញ ពួកគាត់បាននាំគ្នាមកដាំស្រូវស្រាល ឬស្រូវ៣ខែ ប្រភេទ ពូជស្រូវ៥១ វិញម្តង ព្រោះធនជំងឺ ដើមរឹងមិនងាយដួលផ្តាស់ ផ្លែច្រើន អង្ករមានរសជាតិបាយឆ្ងាញ់ទន់ ផលបានច្រើន ក្នុង១ហិកតា មិនក្រោម ៧ តោននោះទេ ឆ្មាំនេះមានទីផ្សារស្រួលលក់ទៀត ក្នុង១គីឡូតម្លៃ ១០០០រៀល មានឈ្មួញចុះប្រមូលទិញដល់ស្រែតែម្តង។ គាត់មានដីស្រែ២ហិចតាដែរ ធ្វើ២ដងក្នុង១ឆ្នាំ ប្រមូលផលបានចំនួន២៨តោន។

បងប្រុសបានបន្តឲ្យដឹងទៀតថា ឆ្នាំនេះស្រូវឲ្យផលល្អជាងឆ្នាំទៅ ហើយតម្លៃថ្លៃ ជាងឆ្នាំទៅដែរ ខណៈឆ្នាំទៅបានតម្លៃ៨០០រៀល ឆ្នាំនេះបានដល់ ១ ០០០ រៀល។ ឆ្នាំនេះកសិករធ្វើចំណេញគួរសម ព្រោះជីក៏ចុះថ្លៃ១បេតម្លៃ ១៦ ម៉ឺនរៀលឆ្នាំនេះ ខណៈឆ្នាំមុន ២១ ម៉ឺន។
អាចផាត់សោហ៊ុយភ្ជួរដី សាប ព្រោះ ច្រូត នៅចំណេញបានជិត១លានរៀលដែរ កសិករសប្បាយចិត្តណាស់ក្នុងការប្រមូលផល ស្រូវនេះ គ្រួសារមានដីច្រើនហិកតា ចំណេញច្រើន អ្នកមានដីតិចចំណេញតិច៕

អត្ថបទ៖ សាន វិឡែម
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


