ព័ត៌មានជាតិ
ពលករ ០១ នាក់ ធ្វើចត្តាឡីស័កជិតដល់ថ្ងៃចេញ ទើបប្រកាសឆ្លងកូវីដ ១៩
ពលករខ្មែរម្នាក់ដែលបានតេស្តលើកទីមួយអវិជ្ជមាន រហូតដល់ថ្ងៃ ១៣ តេស្តលើកទីពីរមានវិជ្ជមានកូវីដ ១៩ ដែលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ។

ស្រ្តីរូបនោះអាយុ ៣៦ ឆ្នាំ ជាពលករមកពីថៃមានស្រុកកំណើតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីក្រសួងសុខាភិបាល ស្រ្តីរងគ្រោះបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ៣១ ធ្នូ តេស្តលើកទីមួយ មិនមានវិជ្ជមានកូវីដ ១៩ទេ។ ការបន្តធ្វើចត្តាឡីស័កនៅថ្ងៃទី ១៣ តេស្តលើកទីពីរ ទើបប្រកាសឆ្លងកូវីដ ១៩ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ស្រ្តីដែលឆ្លងនេះ ស្ថិតនៅក្នុងចំណោមពលករ ០៨ នាក់ដែលក្រសួងសុខាភិបាលប្រកាសឆ្លងកូវីដ ១៩ នៅព្រឹកនេះ រួមទាំងអ្នកដំណើរមកពីក្រៅ ០៥ នាក់ទៀត សរុបទាំងអស់ ១៣ នាក់ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ.
ក្រោយការផ្ទុះកូវីដនៅប្រទេសថៃ ប្រមុខរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យផ្អាកការដឹកជញ្ជូនពលករចល័តក្នុងផ្ទៃប្រទេស ដោយត្រូវពង្រឹងសមត្ថភាពកន្លែងធ្វើចត្តាឡីស័កខេត្តតាមព្រំដែន ទោះបីអាចមានចំនួនរាប់ម៉ឺននាក់ក៏ដោយ ដើម្បីបង្ការការពង្រាយជំងឺដែលពិបាកគ្រប់គ្រង។
សម្តេចតេជោក៏ចេញការណែនាំឲ្យអាជ្ញាធរតាមព្រំដែន ត្រូវគ្រប់គ្រងលំហូរពលករឲ្យបានហ្មត់ចត់បំផុត ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលក្នុងប្រទេសដោយគ្មានការត្រួតពិនិត្យ ធ្វើសំណាក និងធ្វើចត្តាឡីស័កនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង


