Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា

បានផុស

នៅ

Epson ជា​ក្រុមហ៊ុន​ម៉ាស៊ីន​ព្រី​ន​ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ បាន​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន​ផ្លាក​សញ្ញា​ខ្នាត​ធំ Epson SureColor S-Series ចំនួន​ពីរ​ម៉ូ​ឌែ​ល​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​នេះ​ជា​ជម្រើស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​សហគ្រិន​ទាំងឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yunyong Muneemongkoltorn នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន Epson (Thailand) បាន​ថ្លែង​ឲ្យ​ដឹង​ថា «​យើង​ចង់​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​នេះ និង​ចាប់យក​ចំណែក​ទីផ្សារ​ម៉ាស៊ីន​ព្រី​ន​ពី​ភាគី​ទី​បី។

ម៉ាស៊ីន​ព្រី​ន​ដែល​គ្មាន​ម៉ាក​យីហោ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​តំបន់ ពី​ព្រោះតែ​គ្មាន ម៉ាក​ម៉ាស៊ីន​ព្រី​ន​ណា​ដែល​បាន​ធ្វើ​សកម្មភាព​ទីផ្សារ​យ៉ាងសកម្ម​នៅ​ទីនេះ​ទេ។

ជាងនេះទៅទៀត សហគ្រិន​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ​ដែល​គ្មាន​ម៉ាក​យីហោ ដោយ​ពួកគាត់​គិតថា​ជាការ​សន្សំសំចៃ​ថ្លៃដើម​។ ប៉ុន្តែ​តាមពិតទៅ​ជម្រើស​បែបនេះ នឹង​នាំ​ពួកគាត់​ឲ្យ​ជួបនឹង​បញ្ហា​ជាច្រើន​ដោយសារ​ការ​ព្រី​ន និង​ការ​ម៉ាស៊ីន​ព្រី​ន​ទាំងអស់នោះ​។ គុណភាព នៃ​ការ​ព្រី​ន ក៏​មិន​ស្តង់ដារ ហើយក៏​មិនមាន​ការធានា​ដែរ​។

ការ​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន Epson SureColor S-Series សម្រាប់​ផ្លាកសញ្ញា​ខាងក្នុង និង​ខាងក្រៅ​របស់​យើង​នាពេលនេះ មាន​គោលបំណង​ជំរុញ​ឲ្យ​សហគ្រិន​កាន់តែ​មាន​ចំណាប់អារម្មណ៍​បន្ថែម​ទៀត​ចំពោះ​ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ ម៉ាក Epson។ ផលិតផល​របស់​យើង​សន្យា​ថា នឹង​ជួយ​ពួកគាត់​ឲ្យ​ចំណាយ​តិច បង្កើន​គុណភាព និង​ពង្រីក​វិសាលភាព នៃ​អាជីវកម្ម។ នៅ​ពេល​ដែល​គាំទ្រ​ដោយ​ផលិតផល Epson ពួកគាត់​អាច​ផ្តោត​លើ​ការ​ព្រីន​ប្រកបដោយ​គុណភាព និង​ជួយ​សម្រួល​ដល់​ការ​ព្រីន​តាម​លំដាប់លំដោយ​បាន​ល្អ។ ពួកគាត់​ក៏​អាច​ទទួល​បាន​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​យើង​ផង​ដែរ (សេវាកម្ម​ក្រោយពេល​លក់​ពី​តំណាង​ចែកចាយ Epson នៅ​កម្ពុជា​)។ បច្ចុប្បន្ន Epson គឺជា​ម៉ាក​ម៉ាស៊ីន​ព្រី​ន​តែមួយគត់​ដែល​ផ្តល់​ការធានា​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​ក្បាលម៉ាស៊ីន​ព្រី​ន និង​ម៉ាស៊ីន​ព្រីន»។

លោក​បាន​បន្ត​ថា «​ក្រោយ​វិបត្តិ Covid សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។ វិស័យ​ទេសចរណ៍ ដូចជា​ការ​ប្រើប្រាស់​ក្នុងស្រុក ស្ទុះ​ងើបឡើង​វិញ។ អាជីវកម្ម​ជាច្រើន​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ទីផ្សារ​ផង​ដែរ​។ ឧស្សាហកម្ម​ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ​របស់​កម្ពុជា ហាក់​មាន​តម្រូវការ​កាន់តែ​ច្រើន​។ ដូច្នេះ ប្រតិបត្តិ​ករ​ជាច្រើន​បាន​ងាក​ទៅ​រក​ម៉ាស៊ីន​ព្រី​ន​ឌីជីថល ដោយសារតែ​ឧបករណ៍​ទាំងនេះ​អាច​ឲ្យ​ពួកគាត់​ផ្ដោត​លើ​ការ​ព្រី​ន​ប្រកបដោយ​គុណភាព​ក្នុង​បរិមាណ​តូច​ជាង​មុន​ជំនួស​ឲ្យ​ការ​ផលិត​ទ្រង់ទ្រាយ​ធំ»។

ម៉ាស៊ីន​ព្រី​ន SureColor S-Series 64 អ៊ីង បាន​ចេញ​លក់​នៅ​ទីផ្សារ​កម្ពុជា​។ ម៉ូ​ឌែ​ល​ទាំងពីរ S40670 និង S80670 គឺ​ល្អឥតខ្ចោះ​សម្រាប់​ការ​ព្រី​ន​ផ្លាកសញ្ញា កាដូ ក្រាហ្វិក​រថយន្ត និង​ទីផ្សារ​ផលិត​ឡើង​វិញ​នូវ​ស្នាដៃ​សិល្បៈ​ដ៏​ល្អជា​ច្រើន​ទៀត។ S40670 ដំណើរការ​ជាមួយ​នឹង​ទឹក​ថ្នាំ Eco Solvent ចំនួន​បួន​ពណ៌​គឺ ខៀវ ស្វាយ លឿង និង​ខ្មៅ។ ចំណែកឯ S80670 វិញ បង្ហាញ​ជូន​នូវ​ពណ៌​ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយ​ខ្ចី ខ្មៅ​ស្រាល ទឹកក្រូច ក្រហម និង​ស (​ប្រាក់​លោហធាតុ​)​។ ម៉ូ​ឌែ​ល​ទាំងពីរ​នេះ មាន​ប្រសិទ្ធភាព​ណាស់​ក្នុងការ​ព្រី​ន​។ បច្ចេកវិទ្យា Precision Dot អាច​កាត់បន្ថយ​ការប្រើប្រាស់​ខ្សែ ហើយ​ព្រី​ន​បាន​លឿន ដូច​ទៅនឹង​ការ​តម្រឹម និង​ការរៀបចំ​ឧបករណ៍​ដោយ​ស្វ័យប្រវត្តិ​របស់​ម៉ាស៊ីន​ដែល​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​រវាង​ប្រភេទ​ឧបករណ៍​បាន​លឿន​ជាង​មុន​ដូច្នោះ​ដែរ​។

ការ​សម្អាត​ក្បាល​ព្រី​ន​ដោយ​ស្វ័យប្រវត្តិ​ក៏​មាន​នៅ​នឹង​កន្លែង​ផង​ដែរ ជាមួយ​នឹង​ប្រព័ន្ធ​ចរាចរ​ខ្យល់​រក្សា​ម៉ាស៊ីន​សម្អាត​ក្បាល​ព្រី​ន​សម្រាប់​ដំណើរការ​បន្ថែម​បាន​យ៉ាង​ល្អ។ ម៉ាស៊ីន​ព្រី​ន​ទាំងនេះ បាន​ចេញ​លក់​ក្នុង​ទីផ្សារ​ជាមួយ​នឹង​ភាព​ធន់​ខ្លាំង​ជាង​មុន​ផង​ដែរ ដោយសារ​វា​មាន​មុខងារ​ប្រសើរ​ឡើង​សម្រាប់​ការ​ការពារ​ការខូចខាត​ក្បាល​ព្រីន។ ជាពិសេស ម៉ាស៊ីន​ព្រី​ន S80670 បាន​បំពាក់​នូវ​ក្បាល​ព្រីន Thin Film Piezo PrecisionCore ដែល​ជួយ​បង្កើន​ល្បឿន​ទ្វេដង​ឯណោះ។ នេះ​ជា​ក្បាល​ព្រី​ន​ដ៏​អស្ចារ្យ ដែល​អាច​ដំណើរការ​នៅ​សីតុណ្ហភាព​ទាប​ជាង​ម៉ាក​អ្នកដទៃ។

ម៉ាស៊ីន​ព្រី​ន​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ ដំណើរការ​ជាមួយ​នឹង​ទឹក​ថ្នាំ Ultrachrome GS3 Solvent Ink ស្ងួត​លឿន ដែល​ផ្តល់​នូវ​ភាព​រស់រវើក ភាព​ធន់ និង​ភាព​ស៊ីគ្នា​ជាមួយ​នឹង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ​។ ដោយសារតែ​ទឹក​ថ្នាំ​មាន​ជា​សារធាតុ​រំលាយ​អេកូ ដូច្នេះ វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​បរិស្ថាន​ឡើយ។ វា​គ្មាន​ក្លិន និង​គ្មាន​ជាតិ​នី​កែ​ល​ដែល​បង្ក​គ្រោះថ្នាក់​ឡើយ។

សហគ្រិន​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ស្វែងយល់​ពី​ម៉ូ​ឌែ​ល និង​គុណភាព នៃ​ម៉ាស៊ីន​ព្រី​ន​ទាំងអស់​នេះ​បាន ចាប់ពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ១ ខែ​មីនា ឆ្នាំ ២០២៣ នៅ Factory Phnom Penh​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd។

គួរ​បញ្ជាក់​ថា Epson គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ផ្ដោត​សំខាន់​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស ឧបករណ៍​ប្រើប្រាស់ និង​ព័ត៌មាន តាមរយៈ​បច្ចេកវិទ្យា​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព ស្ថិរភាព និង​ភាព​ជាក់លាក់ ធ្វើ​ឲ្យ​ជីវិត​រស់នៅ និង​ជួយ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ ក្រុមហ៊ុន​នេះ ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​សង្គម​តាមរយៈ​ការ​បង្កើត​ម៉ាស៊ីន​ព្រី​ន​ថ្មីៗ​សម្រាប់​ការប្រើប្រាស់​តាម​ផ្ទះ និង​ការិយាល័យ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ការផលិត រូបភាព​វីដេអូ និង​របៀបរបប​រស់នៅ។ គោលដៅ​របស់​ក្រុមហ៊ុន Epson គឺ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​មិន​បញ្ចេញ​កាបូន និង​លុបបំបាត់​ការប្រើប្រាស់​ធនធាន​កម្រ​ក្រោម​ដី​ដូចជា ប្រេង និង​លោហៈ​នៅ​ឆ្នាំ 2050។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Seiko Epson Corporation ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ក្រុម Epson Group ទូទាំង​ពិភពលោក បង្កើត​ការ​លក់​ប្រចាំ​ឆ្នាំ​បាន​ជាង ១ ទ្រី​លាន​យ៉េន​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ global.epson.com/។

ចំណែក​ក្រុមហ៊ុន Epson Singapore ចាប់​តាំងពី​ឆ្នាំ ១៩៨២ មក ក្រុមហ៊ុន Epson បាន​បង្កើត​វត្តមាន​ដ៏​រឹងមាំ​នៅ​លើ​ទីផ្សារ​សំខាន់ៗ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Epson Singapore នៃ​ទីស្នាក់ការ​កណ្ដាល​ក្នុង​តំបន់ អាជីវកម្ម​របស់​ក្រុមហ៊ុន Epson ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ពង្រីក​បណ្ដាញ​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​ទាំង ១១ ដោយ​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់​ផលិតផល​ឌីជីថល​ទំនើបៗ​ដល់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ទាំងនេះ តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ទូលំទូលាយ​របស់​ខ្លួន រួមមាន ហាង​បម្រើ​សេវាកម្ម​ជាង ៥០០ ហាង មជ្ឈមណ្ឌល​ផ្ដល់​ដំណោះស្រាយ ចំនួន ៧ និង​រោងចក្រ​ផលិតកម្ម​ចំនួន ៧។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ epson.com.sg/។

រីឯ​ក្រុមហ៊ុន Epson Thailand ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ក្នុង​ខែ​តុលា ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​លើកកម្ពស់​ការ​លក់ និង​ទីផ្សារ នៃ​ផលិតផល Epson នៅ​ប្រទេស​ថៃ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង ប៉ា​គី​ស្ថាន​។ ក្រុមហ៊ុន Epson ថៃ គឺជា​មជ្ឈមណ្ឌល​ប្រចាំ​អនុ​តំបន់​សម្រាប់​ប្រតិបត្តិការ​របស់ Epson នៅ​ប្រទេស​វៀ​មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃ​មាន​បុគ្គលិក​ចំនួន ១៣២ នាក់ មជ្ឈមណ្ឌល​សេវាកម្ម ១៧០ និង​បណ្ដាញ​ចែកចាយ​ចំនួន ១៧០ នៅ​ទូទាំង​ប្រទេស។ ផលិតផល​ទាំងអស់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា «​ផលិតផល​ព័ត៌មានវិទ្យា​ដ៏​ឈានមុខ​គេ​» តាមរយៈ​ការប្រើប្រាស់​បាន​យូរ និង​មាន​មុខងារ​ល្អ​បំផុត ជាពិសេស​នៅ​ក្នុង​ប្រភេទ​ផលិតផល​អាជីវកម្ម និង​សាជីវកម្ម រួមមាន ម៉ាស៊ីន​ព្រី​ន​ល្បឿន​លឿន PrecisionCore និង​បច្ចេកវិទ្យា Heat-Free, ម៉ាស៊ីន​ព្រី​ន Epson EcoTank និង​ម៉ាស៊ីន​បញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិន​ត្រឹមតែ​បាន​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ និង​ពង្រីក​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ឆ្លើយតប​យ៉ាង​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ទៅ​នឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ទៀត​ផង​។ ទន្ទឹម​នឹង​ការ​រក្សា​ឧត្ដមភាព​របស់​ខ្លួន​នៅ​ក្នុង​ផលិតផល និង​សេវាកម្ម ក្រុមហ៊ុន Epson ក៏​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​ផលិតផល​ថ្មី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម