ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ ផ្សព្វផ្សាយតំបន់ទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី
ក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ទាំងអស់ត្រូវធ្វើយ៉ាងណាបង្កើនការផ្សព្វផ្សាយតំបន់ទេសចរណ៍សំខានៗ ដែលមានក្នុងខេត្ត ឲ្យដល់មហាជនបានដឹងដើម្បីឲ្យខេត្តប៉ៃលិនមានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តច្រើន។ ការជំរុញដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ បែបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ។

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដើម្បីបង្កបរិយាកាស សប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័កព.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្ត ដូចជា បរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប និងផ្សារព្រំជាដើម។

លោកស្រី អភិបាល អភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមរៀបចំតាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសការរៀបចំស្តង់តាំងពិព័ណ៌តាមមន្ទីរអង្គភាព ការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅខេត្តប៉ៃលិនយើង ។ ជាមួយគ្នានេះលោកស្រី អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យ ដែលធ្វើអោយស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំនេះ អាចមានបងប្អូនប្រជាពលរដ្ឋយើង មកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនយើងច្រើន ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ចទាំង៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អគ្រប់គោលដៅ ជាពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋាននានា និងកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ ។

គួរបញ្ជាក់ផងដែរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ គឺនឹងប្រព្រឹត្តិទៅរយះពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានទេពធីតា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


