ព័ត៌មានជាតិ
ស្លាប់ក្មេងម្នាក់និងរបួស២នាក់ ដោយសារ Roller Coaster រត់ធ្លាក់ផ្លូវនៅឧទ្យានកម្សាន្ត វៀតណាម
កាសែត Tuoi Tre បានចុះផ្សាយថា កុមារម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី Roller Coaster រត់ធ្លាក់ផ្លូវក្នុងឧទ្យានកម្សាន្តមួយនៅភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ប្រភពបាននិយាយថា មនុស្សមួយក្រុមបានជិះ Roller Coaster នៅឧទ្យានកម្សាន្ត Dao Ngoc Xanh (កោះគុជបៃតង) ក្នុងស្រុក Thanh Thuy ខេត្ត Phu Tho នាម៉ោងប្រហែល១២និង៣០នាទីរសៀល។
ប្រភពដដែលបន្តថា “Roller Coaster បានរអិលធ្លាក់ផ្លូវ ដោយគ្រវែងក្មេងបីនាក់ធ្លាក់ចុះមកក្រោម។ ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនោះបានស្លាប់ ខណៈពីរនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កុមារម្នាក់រងរបួសបាក់ដៃ ចំណែកម្នាក់ទៀតរបួសខួរក្បាល”។

លោក Duong Quoc Lam អភិបាលស្រុក Thanh Thuy បានប្រាប់ Tuoi Tre កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ខ្ញុំកំពុងរង់ចាំរបាយការណ៍លម្អិតនៃឧប្បត្តិហេតុនេះពីអង្គភាពពាក់ព័ន្ធ”។
លោកវរសេនីយ៍ឯក Hoang Viet Son មេប៉ូលិសស្រុក Thanh Thuy បាននិយាយថា មន្រ្តីប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ។ ក្រុមស៊ើបអង្កេតខេត្តនឹងដោះស្រាយករណីនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ ជនជាតិវៀតណាម៥នាក់ត្រូវជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


