ព័ត៌មានជាតិ
មន្ត្រីចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ ក្រោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
ក្រុមមន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងការខូចខាត ដោយទឹកជំនន់ លើផ្លូវជនបទ ដោយក្នុងនោះ ក៏បានចាប់ផ្ដើមជួសជុលផ្លូវជាបណ្ដើរៗដើម្បីជួយសម្រួលដល់ការធ្វើដំណើរផងដែរ។
លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យក្រុមការងារជួសជុលបន្ទាន់ដើម្បីតភ្ជាប់ សម្រួលចរាចរណ៍ឡើងវិញ ចំណុចភូមិស្វាយស និង ចំណុចដទៃទៀត នៃកំណាត់ផ្លូវជនបទតាផូ ដែលលាតសន្ធឹងក្នុងស្រុកស្វាយចេក និងស្រុកភ្នំស្រុក ។ ផ្លូវនេះមានប្រវែង៣០គីឡូម៉ែត្រ ហើយបានរងការខូចខាត ដោយទឹកជំនន់ កាលពីពាក់កណ្ដាលខែតុលា កន្លងមក និងលំបាកដល់ការអ្នកដំណើរ និងការដឹកជញ្ជូនឆ្លងកាត់ដោយអន្លើៗ។

លោក ភួង សោភា មានប្រសាសន៍ថា យោងការណែនាំរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យលោកដឹកនាំការងារឆ្លើយតបបន្ទាន់លើការសម្រួលចរាចរណ៍ឡើងវិញលើកំណាត់ផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទដែលរងការខូចខាតដោយទឹកជំនន់ ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថា គ្រោះទឹកជំនន់ឆ្នាំ២០២០នេះ បង្កឲ្យហេដ្ឋារចនាសម្ព័ន្ធជនបទ នៅខេត្តបន្ទាយមានជ័យ ជាច្រើនបានទទួលរងផលប៉ះពាល់ និងខូចខាត ធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរ និងដឹកជញ្ជូនបាន។
លោកប្រធានមន្ទីរ បានបន្តថា ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ពីដើមខែតុលា ឆ្នាំ២០២០ បានបង្កផលប៉ះពាល់ និងខូចខាតច្រើនវិស័យ ខណៈផ្លូវជនបទដែលខូចខាតធ្ងន់ធ្ងរជាងគេ មានដូចជា ផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ន នៅស្រុកមង្គលបូរី ផ្លូវស្រែល្អ នៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុងសិរីសោភ័ណ ផ្លូវតាផូ នៅស្រុកស្វាយចេក និងភ្នំស្រុកជាដើម ហើយផ្លូវទាំងនេះ ត្រូវជួសជុលបន្ទាន់ផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


