Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្ដល់​១៨២,០៣៥ ដុល្លារ​អាមេរិក​ សម្រាប់​ការ​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍​ក្នុង​ខេត្តកំពង់ចាម

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​១៨២,០៣៥ ដុល្លារ​អាមេរិក ដល់​អង្គការ​មូលនិធិ​ជប៉ុន (PHJ) ក្រោម​គ្រោងការណ៍ ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី កា​ណា​កុ អ៊ុ​ប​ហ្ស៊ី​យ៉ាម៉ា នាយិកា​ប្រចាំ ប្រទេស​នៃ អង្គការ PHJ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ដើម្បី​អនុវត្ត​គម្រោង “​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ ក្នុង​ខេត្តកំពង់ចាម (​ឆ្នាំ​ទី​២) ”​។

នៅក្នុង​គម្រោង​នេះ អង្គការ PHJ មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណភាព​នៃ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ និង​លើក កម្ពស់​សុខភាព​កុមារ តាមរយៈ​ការភ្ជាប់​បណ្តាញ​រវាង​បុគ្គលិក​សុខាភិបាល និង​អ្នកស្ម័គ្រចិត្ត​សុខភាព​នៅក្នុង​សហគម​ន៍​។ គំរោង​នេះ​ក៏​រួមបញ្ចូល​ទាំង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​លើក​កម្ពស់​អាហារូបត្ថម្ភ ទៅដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ (VHSG) ដោយ​ពួកគេ​នឹង​អាច​បង្ហាញ​ពី​របៀប​រៀបចំ​អាហារ​ដែលមាន​ជីវជាតិ​ជាមួយនឹង គ្រឿងផ្សំ​ក្នុងស្រុក​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បាន​ចាប់​ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅ​តាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង​៤១​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១៣១ ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​បថ​មសិ​ក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុងប្រទេស​កម្ពុជា​។

ទាក់ទង​បញ្ហា​នេះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ចាប់​ផ្តើម​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចាប់តាំងពី​ឆ្នាំ​២០០២ ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ ក្រៅ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ប្រទេស ឬ​តំបន់​កំពុងអភិវឌ្ឍន៍​។

រហូតមកដល់​ពេលនេះ ស្ថានទូត​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជាង​១៣០ គម្រោង​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​នេះ​។ គម្រោង​នីមួយៗ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណ​ភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​អះអាង​ថា សម្រាប់​គម្រោង​ដែល​អនុវត្ត​ដោយ​អង្គការ “People Hope Japan” រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​១៨០,០០០ ដុល្លារ​អាមេរិក​។ ចាប់តាំងពី​ឆ្នាំ​២០០៣ អង្គការ​នេះ​បាន​ចូលរួម​ក្នុង ការណែនាំ​បច្ចេកទេស​ដល់​បុគ្គលិក​មណ្ឌល​សុខភាព​ក៏ដូចជា​ឆ្មប​មូលដ្ឋាន ព្រមទាំង​សកម្មភាព អប់រំ​សម្រាប់​សហគមន៍​នីមួយៗ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​សម្តែង​នូវ​ការ​កោតសរសើរ ចំពោះ​ការចូលរួមចំណែក​ដល់​ការ​កសាង​ទំនាក់ទំនង​នៃ​ការជឿទុកចិត្ត​គ្នា​រវាង​មណ្ឌល​សុខភាព និង​ប្រជាជន និង​ការពារ​ការស្លាប់​របស់​មាតា​និង​ទារក​។ នៅ​ខេត្តកំពង់ចាម​អង្គការ​នេះ​នឹង​បន្តធ្វើ កា​រលើ​ការកសាង​និង​ពង្រឹង​បណ្តាញ​បុគ្គលិក​មណ្ឌល​សុខភាព​និង​អ្នកស្ម័គ្រចិត្ត​សុខភាព​មូលដ្ឋាន​កាត់បន្ថយ​ជំងឺ ដែល​អាច​ការពារ​បាន និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ និង​លើកកម្ពស់​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​កុមារ​ឲ្យ​មាន​សុខ​ភាពល្អ​។ អង្គការ​នេះ​ក៏​នឹងធ្វើ​ការ​លើ​ការបង្កើត​សម្ភារៈ​អប់រំ ការអប់រំ​អាហារូបត្ថម្ភ និង​ការបណ្តុះ បណ្តាល​ធ្វើ​ម្ហូប​។

លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​សម្តែង​នូវ​ការកោតសរសើរ​សម្រាប់​ការចូលរួមចំណែក​រប​ស់​អង្គការ “People Hope Japan” ដែល​បាននឹងកំពុង​ធ្វើការ​លើក កម្ពស់​សុខភាព និង​អនាម័យ​របស់​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ លោក​សង្ឃឹមថា គម្រោង​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​ក្នុង​តំបន់ និង​មណ្ឌល​សុខភាព​ថែមទៀត ដែល​នាំ​ទៅ​ដល់​ការ​លើក​កម្ពស់​សុខភាព និង​ការ​ការពារ​ជំងឺ​ដល់​ទារក​។

លោក​សង្កេត​ឃើញ​ថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​កែលម្អ​នូវ​គុណភាព​ជីវភាព​រស់ នៅ​របស់​ប្រជាជន ដូចជា ការកាត់បន្ថយ​ភាពក្រីក្រ​និង ការអភិវឌ្ឍន៍​សង្គម រួម​ទាំង​បរិស្ថាន​ជុំវិញ សុខាភិបាល​និង​ការអប់រំ​។ បញ្ហា​សុខភាព និង​អនាម័យ​ក៏​កាន់​តែមាន​សារៈសំខាន់​ផងដែរ​ជា ពិសេស​នៅពេលដែល​ជំងឺ​កូវីត​១៩ មានការ​គំរាមកំហែង​នៅលើ​ទូទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន នឹង​បន្ត​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម