ព័ត៌មានជាតិ
ច្បាប់គ្រប់គ្រងទឹកឈរលើគោលការណ៍តម្លាភាពក្នុងការផ្តល់សេវាទឹកស្អាត
ច្បាប់គ្រប់គ្រងទឹកស្អាតមានវិសាលភាពអនុវត្តចំពោះការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយឈរលើគោលការណ៍តម្លាភាព និងសមធម៌។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ ដែលច្បាប់នេះបានកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានរួមសហការអនុវត្តគម្រោងជាបន្តបន្ទាប់លើការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ហើយក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានផ្ដួចផ្ដើមនិងគាំទ្រក្នុងជំហានដំបូងតាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា (ជំហានទី៣) ដែលបានអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។
បើតាមសេចក្ដីប្រកាសព័ត៌មានរួម ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងត្រូវឈរលើគោលការណ៍ដូចខាងក្រោម៖
– ធ្វើឱ្យមានតម្លាភាពនិងសមធម៌ក្នុងការផ្តល់សេវាផ្គត់ផ្គងទឹកស្អាត
– ធ្វើឱ្យមានសមភាពនិងមិនមានការរើសអើងរវាងអ្នកផ្តល់សេវានិងអ្នកទទួលសេវាផ្គត់ផ្គងទឹកស្អាត
– លើកទឹកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិឱ្យចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត
– ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដោយឈលើលក្ខខណ្ឌ៤យ៉ាងគឺ ទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត គឺជាច្បាប់លើកដំបូងរបស់កម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងត្រូវបានគិតគូរយ៉ាងហ្មត់ចត់ក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់នេះ។
JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងលើវិស័យទឹកស្អាតនៅកម្ពុជា, រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA នឹងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីឱ្យ សម្រេចបាននូវការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


