ព័ត៌មានជាតិ
អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទកើនដល់ជិត ៩០ %
ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ បានវាយតម្លៃខ្ពស់លើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅប្រកបដោយផាសុកភាព និងមានបរិស្ថានរស់នៅស្អាត ដោយអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅតំបន់ជនបទកើនដល់ប្រមាណជាង៨៦% ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្តីពី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥។

លើសពីនេះ ការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាពនៅតំបន់ជនបទកើនដល់ ២១% ការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានប្រមាណជាង ៩១% និងការគ្រប់គ្រងអនាម័យជនបទ ប្រកបដោយសុវត្ថិភាពប្រមាណជាង ៥១%។ សមិទ្ធផលនេះ ត្រូវបានអង្គសន្និបាតខាងលើ វាយតម្លៃខ្ពស់លើសកម្មភាពធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដែលសម្រេចបាននូវវឌ្ឍនភាពខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនដែលភាគច្រើនរស់នៅតំបន់ជនបទ។
ក្រសួងអភិវឌ្ឍន៍ជនបទ គូសបញ្ជាក់ថា ខ្លួននឹងបន្តលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យរបស់ប្រជាជននៅតាមជនបទ តាមរយៈការពង្រឹងលើការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេចបានអត្រាគ្រប់ដណ្តប់ជាមូលដ្ឋាន ទាំងទឹកស្អាត និងទាំងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ការដាក់ចេញផែនការនេះ ដើម្បីឱ្យស្របតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងបន្តជំរុញអត្រាគ្រប់គ្រងប្រកបដោយសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ ក្រសួងនឹងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងការអនុវត្តយន្តការត្រី-វិស័យ ស្តីពីកសិកម្ម-ទឹក-ជនបទ តាមរយៈការ សម្របសម្រួលវិស័យទាំង៣ ប្រកបដោយសហថាមពល រវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូក្នុងគោលដៅលើកកម្ពស់ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។

ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដែលជាឯកសារគតិយុត្ត និងផែនទីហាញផ្លូវសម្រាប់ជំរុញការអនុវត្តការងារលើវិស័យ អភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើ÷ (១) ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ (២) ការលើកកម្ពស់ការទទួលបានសេវា ទឹកស្អាត និងអនាម័យជនបទ (៣) ការបណ្តុះបណ្តាលជំនាញអាជីព (៤) ការបង្កើតការងារ និងមុខរបរ សមស្រប (៥) ការអភិវឌ្ឍសហគមន៍ និងភូមិគំរូ (៦) ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច (៧) ការបណ្តុះគំនិតនវានុវត្តន៍ (៨) ការបង្កើនភាពប្រកួតប្រជែងផលិតកម្ម និង(៩) ការពង្រឹងគោល នយោបាយ និងផ្សព្វផ្សាយតាមផ្ទាលឌីជីថល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


