ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ណែនាំមន្ត្រីនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ទាំងកាយវិការ និងពាក្យសម្ដី
ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ទាំងកាយវិការ និងពាក្យសម្ដីជាមួយប្រជាពលរដ្ឋ។

ការណែនាំនេះ គ្រាដែលលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ ២០២៣។

ក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានកោតសរសើរដល់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក ក៏ដូចជាការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ទប់ស្កាត់បទល្មើសគ្រឿង ញៀន ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះជួយអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

ក្នុងនោះ ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសការពារយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាពេលកន្លងមក ប្រកបដោយភាពជោគជ័យ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានមតិណែនាំដោយបានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ឲ្យយកចិត្តទុកដាក់ខ្ពស់លើការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដោយប្រើប្រស់កាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។
លោកស្នងការ ក៏បានណែនាំថា កម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យវត្តមានកម្លាំងប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


