ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាចុះពិនិត្យដំណើរការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ
គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រួមជាមួយលោក អ៊ឹម កុច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលាប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលា ប៊ែលធី អន្តរជាតិ ជូនដល់ប្រតិភូគណៈកម្មការ ជាពិសេសការរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និងបានបង្កើតកម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស អាចសិក្សាស្រាវជ្រាវ និងរំលឹកមេរៀនឡើងវិញនៅផ្ទះ នៅពេលទំនេរ។

ក្នុងដំណើរនៃការចុះទស្សនកិច្ចត្រួតពិនិត្យសាលានេះដែរ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការចូលរួមអនុវត្ត ផ្សព្វផ្សាយ និងរៀបចំបរិស្ថានសាលារៀនដែលមានសុវត្ថិភាព ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សអាចចាប់ផ្តើមបវេសនកាលសិស្សាថ្មី ពោរពេញដោយភាពកក់ក្តៅ។ ទន្ទឹមនេះ លោកក៏បានប្រសាសន៍ជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់បន្តការយកចិត្តទុកដាក់ និងត្រៀមបន្ថែមក្នុងការសម្របខ្លួនទៅតាមគន្លងថ្មី នៃវិស័យអប់រំ ដោយសង្កត់ធ្ងន់លើស្ថានភាពនៃភាពប្រកួតប្រជែងរបស់កម្ពុជា នាថ្ងៃអនាគត ដែលពឹងផ្អែកលើគុណភាពនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់។

សូមបញ្ជាក់ថា ការចុះទស្សនកិច្ចផ្ទាល់នៅតាមសាលារៀន ដើម្បីស្វែងយល់ពីដំណើរការអនុវត្តគោលការណ៍ប្រតិបត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅតាមសាលាក្នុងរាជធានីភ្នំពេញ គឺជាការចុះលើកដំបូង របស់គណៈកម្មការ ដោយកន្លងមក គណៈកម្មការទី៧ បានផ្តោតការចុះបំពេញបេសកកម្មទៅកាន់រាជធានី ខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យ និងក្តាប់ស្ថានការណ៍រួមនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យទាំងបួនក្នុងបន្ទុកនៅមូលដ្ឋានផ្ទាល់។

សាលា ប៊ែលធីអន្តរជាតិ មាន២៤ទីតាំង (២១ទីតាំង កំពុងដំណើរការ និង៣ទីតាំងកំពុងសាងសង់) និងមានបុគ្គលិកបម្រើការ២,៤៥៣នាក់ (នារី ៩៦៥នាក់) និងសិស្សកំពុងសិក្សា ៤៤,៤៧៩នាក់ (នារី ១៤,៧២៣នាក់)៕
ដោយ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


