លោក ហ៊ុន ម៉ា​នី ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​នី ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ

Published

on

គណៈប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ រួមជាមួយ​លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា និង​ស្ថានភាព​ទូទៅ​នៅ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទី​១៨ (​សាខា​ផ្សារ​ព្រែក​ឯង​)​។

លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​ឡើង​ធ្វើ​របាយការណ៍​ពី​វឌ្ឍនភាព និង​សមិទ្ធផល​នានា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ ជូន​ដល់​ប្រតិភូ​គណៈកម្មការ ជាពិសេស​ការរៀបចំ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដោយ​អនុវត្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) និង​បាន​បង្កើត​កម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បី​ជា​ជំនួយស្មារតី​ដល់​សិស្សានុសិស្ស អាច​សិក្សា​ស្រាវជ្រាវ និង​រំលឹក​មេរៀន​ឡើងវិញ​នៅផ្ទះ នៅពេល​ទំនេរ​។

ក្នុង​ដំណើរ​នៃ​ការចុះ​ទស្សនកិច្ច​ត្រួតពិនិត្យ​សាលា​នេះដែរ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា​ទាំងអស់ ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​ចូលរួម​អនុវត្ត ផ្សព្វផ្សាយ និង​រៀបចំ​បរិស្ថាន​សាលារៀន​ដែលមាន​សុវត្ថិភាព ដើម្បី​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​អាច​ចាប់ផ្តើម​បវេសនកាល​សិស្សា​ថ្មី ពោរពេញ​ដោយ​ភាពកក់ក្តៅ​។ ទន្ទឹមនេះ លោក​ក៏បាន​ប្រសាសន៍​ជំរុញ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​បន្ត​ការយកចិត្តទុកដាក់ និង​ត្រៀម​បន្ថែម​ក្នុងការ​សម្រប​ខ្លួន​ទៅតាម​គន្លង​ថ្មី នៃ​វិស័យ​អប់រំ ដោយ​សង្កត់ធ្ងន់​លើ​ស្ថានភាព​នៃ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា នា​ថ្ងៃ​អនាគត ដែល​ពឹង​ផ្អែកលើ​គុណភាព​នៃ​ការអប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។

សូមបញ្ជាក់ថា ការចុះ​ទស្សនកិច្ច​ផ្ទាល់​នៅតាម​សាលារៀន ដើម្បី​ស្វែងយល់​ពី​ដំណើរការ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតាម​សាលា​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ការចុះ​លើកដំបូង របស់​គណៈកម្មការ ដោយ​កន្លងមក គណៈកម្មការ​ទី​៧ បាន​ផ្តោត​ការចុះ​បំពេញបេសកកម្ម​ទៅកាន់​រាជធានី ខេត្ត ដើម្បី​តាមដាន ត្រួតពិនិត្យ និង​ក្តាប់​ស្ថានការណ៍​រួម​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ទាំង​បួន​ក្នុងបន្ទុក​នៅ​មូលដ្ឋាន​ផ្ទាល់​។

សាលា ប៊ែ​ល​ធី​អន្តរជាតិ មាន​២៤​ទីតាំង (២១​ទីតាំង កំពុងដំណើរការ និង​៣​ទីតាំង​កំពុង​សាងសង់​) និង​មាន​បុគ្គលិក​បម្រើការ​២,៤៥៣​នាក់ (​នារី ៩៦៥​នាក់​) និង​សិស្ស​កំពុង​សិក្សា ៤៤,៤៧៩​នាក់ (​នារី ១៤,៧២៣​នាក់​)៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ48 mins ago

កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ1 hour ago

អ្នកនាំពាក្យ​ស្នងការ​ក្រុង​បដិសេធ​ថា ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការ​រងក្រុង​ម្នាក់​ឆ្លង​កូ​វីដ​១៩​នៅឡើយ​ទេ

ព័ត៌មានជាតិ2 hours ago

មន្ត្រី​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ​ខណៈ​ពលរដ្ឋ​កាន់តែ​​សម្រុក​ទៅ​មើល​បាតុភូត​ចម្លែក​ ទឹកធ្លាក់​ពីលើ​មែក​ឈើ

ព័ត៌មានអន្ដរជាតិ2 hours ago

នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ព័ត៌មានជាតិ3 hours ago

អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services