ព័ត៌មានជាតិ
៣ឆ្នាំទៀត ឧទ្យានជាតិតេជោសែនឫស្សីត្រឹប នឹងក្លាយជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញជាទីបំផុត
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានសន្យាថា រយៈពេល៣ឆ្នាំទៀត លោកនឹងធ្វើឲ្យឧទ្យានជាតិតេជោសែនឫស្សីត្រឹប ក្លាយជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញជាទីបំផុត ដោយធ្វើការអភិវឌ្ឍជាតំបន់នោះ ជាតំបន់ទេសចរណ៍ចំនួន៥ ហើយនៅពេលភ្ញៀវទេសចរណ៍ចាយ៥០ដុល្លារ គឺបាន៥០ដុល្លារនៅទីនោះតែម្តង។

ការបញ្ជាក់របស់លោក សុខ ទូច បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ “ការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប”។

លោកថ្លែងថា ឧទ្យានតេជោសែនឫស្សីត្រឹប មានចម្ងាយ៣១០ គីឡូម៉ែត្រពីភ្នំពេញ និង៦០គីឡូម៉ែត្រពីខេត្តព្រះវិហារ តំបន់នោះ បានចុះក្នុងបញ្ជីជាឧទ្យាន ដែលត្រូវអភិរក្សតាំងពីឆ្នាំ២០១៤ ប៉ុន្តែពេលនោះ លោកមិនមែនជាប្រធានរាជបណ្ឌិតសភាកម្ពុជា ហើយលោកបានសន្យាជាមួយរាជរដ្ឋាភិបាលថា នៅពេលលោកឡើងជាប្រធានរាជបណ្ឌិតសភាកម្ពុជា រយៈពេលបីឆ្នាំ លោកនឹងធ្វើការអភិវឌ្ឍន៏តំបន់នោះឲ្យបាន ហើយបើធ្វើមិនបានលោកនឹងដើរចេញ។

បើតាមលោកបណ្ឌិត សុខ ទូច ឧទ្យាននេះ មានទំហំ១១៤៣៥ ហិកតា ដែលនៅទីនោះមានចិញ្ចឹមគោទឹកដោះចិញ្ចឹមពពែ ចិញ្ចឹមចៀម។ ទំហំដីនេះ គឺជាទំហំដី ដែលត្រូវអភិរក្សព្រៃឈើ ហើយដីនោះមាន១០០ហិកតា ដែលទៅក្រុមហ៊ុនចិន បានកាប់ឈើ ប៉ុន្តែក្រោយមកត្រូវបានលោកដកយកមកវិញ ដើម្បីអភិរក្ស។
លោកអះអាងថា នៅពេលដាក់ជាតំបន់អភិរក្ស ទីនោះមិនមានប្រជាជនរស់នៅទេ ហើយមកដល់ពេលនេះមានរហូតដល់៣១គ្រួសារ។ ព្រោះថា នៅទីនោះ មានសត្វគ្រប់បែបយ៉ាង ដូចជា ខ្លា ដំរី ទន្សោង ឈ្លុសប្រើសជាដើម។ អ្វីដែលពិសេសទៀតនោះ នៅឧទ្យានតេជោសែនឫស្សីត្រឹបនោះ មានឡស្លដែក ដែលឡស្លដែកនោះ គឺសម្រាប់កសាងអង្គរវត្ត ដូច្នេះវាជាឧទ្យានមួយដ៏សំខាន់ ជាឧទ្យានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយទីនោះ ក៏ជាវប្បធម៌របស់ជនជាតិកួយផងដែរ។
លោក សុខ ទូច បានអះអាងទៀតថា នៅឧទ្យានជាតិតេជោសែនឫស្សីត្រឹមនោះ មានដើមឈើធំៗជាច្រើនដូចជាដើម ដើមផ្ចឹក សុក្រំ ត្រាច ធ្នង់ ឈើទាល ស្រឡៅ ដើមធ្នង់ និងឈឺប្រណិតប្រណិតជាច្រើនទៀត ហើយក៏បានជីកស្រះចំនួន៦ ដើម្បីយកទឹកឲ្យសត្វផឹកផងដែរ។ អ្វីដែលសំខាន់ទៀតនោះ គឺការអភិរក្សសហគមន៍ ដោយសារតែយើងចង់ឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ឈប់កាប់ឈើ ដូច្នេះយើងត្រូវអភិវឌ្ឍនៅទីនោះ ដូចជាចិញ្ចឹមគោ ចិញ្ចឹមពពែ និងចៀមជាដើម ដើម្បីឲ្យប្រជាកសិករមានការងារធ្វើ ដើម្បីកុំឲ្យពួកគាត់ទៅកាប់ឈើទៀត ប៉ុន្តែទោះជាយ៉ាងណាពួកគាត់នៅតែលួចកាប់ឈើដដែល ដោយមិនព្រមកែប្រែទម្លាប់ឡើយ។
លោក សុខ ទូច បានបញ្ជាក់ទៀតថា តំបន់នោះលោកនឹងធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ចំនួន៥ ទី១, គឺទេសចរណ៍បរិស្ថាន ដោយសារទៅតំបន់នោះជាតំបន់ព្រៃឈើ តំបន់ព្រៃស្រោង ដែលពោរពេញទៅដោយភាពសុខដុមនីយកម្មរបស់មនុស្ស និងសត្វ។ ទី២, គឺទេសចរណ៍វប្បធម៌៖ ដោយសារតែទីនោះមានឡស្លដែកបុរាណ និងវប្បធម៌របស់ជនជាតិកួយ។ ទី៣, ទេសចរណ៍ផលិតផល៖ ពីព្រោះជាធម្មតានៅពេល ដែលអ្នកទេសចរចូលទៅកាន់ទីណាមួយ ត្រូវតែយូរអ្វីមួយមកវិញ ហើយប្រសិនបើគ្មានអ្វីយូរមកវិញនោះទេ ពួកគាត់នឹងមិនសប្បាយចិត្តនោះទេ។ ទី៤, ទេសចរណ៍សិប្បនិម្មិត៖ ដែលយើងអាចបង្កើតកន្លែងមើល ដោយបង្កើតជាប៉ម ដើម្បីឲ្យភ្ញៀវទេសចរណ៍ឈរមើលព្រៃប្រឹក្សា ដែលនៅជុំវិញ និងទី៥, ទេសចរណ៍សម្រាកអារម្មណ៍ ដែលមកដល់ពេលនេះលោកកំពុងរកក្រុមហ៊ុនវិនិយោគ ដើម្បីធ្វើផ្ទះសម្រាប់មនុស្សចាស់ស្នាក់នៅសម្រាកលំហែកាយ រយៈពេលមួយខែ ឬមួយអាទិត្យ ពីព្រោះទីនោះគឺជាឋានសួគ៌ នៃសុខដុមនីយកម្មរបស់ធម្មជាតិ ពីព្រោះនៅពេលដែលយើងភ្ញាក់ពីដេកយើងមានអារម្មណ៍ស្ងប់ស្ងាត់មានតែសំឡេងសត្វយំ។
សម្រាប់ស្រះទឹកនៅទីនោះ លោក សុខ ទូច បានអះអាងថា នឹងបង្កើតជាផលិតផលចំនួន៣ទៀត នៅថ្ងៃខាងមុខ ដើម្បីកុំឲ្យទេសចរណ៍ទៅដល់ទីនោះហើយខកចិត គឺនឹងធ្វើឲ្យមានអ្វីៗគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរណ៍ ហើយលោកសន្យាថា រយៈពេល៣ឆ្នាំទៀត នៅពេលដែលភ្ញៀវទេសចរណ៍ ចូលទៅកាន់ឧទ្យានជាតិតេជោសែនឫស្សីត្រឹប ចាយលុយ៥០ដុល្លារ គឺនៅទីនោះតែម្ដង។ លោកថា នឹងមិនយកសំបកទេសចរណ៍ទេ ហើយនិងបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅទីនោះតូបតែម្ដង ដើម្បីអោយមានការងារធ្វើដោយមិនយកមនុស្សពីភ្នំពេញទៅទេ។
សូមបញ្ជាក់ថា ឧទ្យានជាតិតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ មានផ្ទៃដីសរុប១១៤៣៥ហិកតា ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពលជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញ៕
ដោយ ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


