ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ លើកទី ៣១
ខេត្តស្វាយរៀង៖ នៅរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីនៅក្នុងពិធីចេញ លទ្ធផលឆ្នោតវត្ថុ អនុស្សាវរីយ៍លើកទី៣១ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។

កម្មវិធីធ្វើឡើងក្នុងគោលបំណង ដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត។ ចំពោះការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាមក្រុងស្រុកទាំង៨ និងតាមមន្ទីរ អង្គភាពនានាក្នុងខេត្ត។
ចំពោះថវិកាដែលទទួលបានពីការចំណេញក្នុងសេវាកម្មនេះសាខា នឹងផ្តល់ជូនទៅអនុសាខាទាំង៨ក្រុង-ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន។
មុនចេញលទ្ធផលឆ្នោត លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានលើកឡើងថា អស់រយៈពេល ១៤ ឆ្នាំកន្លងផុតទៅ ចាប់ពីឆ្នាំ ២០០៧-២០២៣ ជារៀងរាល់ឆ្នាំសាខាបានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ មានចំនួន២លើក ក្នុង១ឆ្នាំ ក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាឱកាសឱ្យមន្រ្តីរាជការ បុគ្គលិក និងប្រជាជនយើងបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការទិញសន្លឹកឆ្នោត និងផ្សងសំណាងត្រូវរង្វាន់វត្ថុអនុស្សាវរីយ៍។

លោកស្រីបានបន្តថា ដោយហេតុនេះហើយ បានសាខាដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗស្របតាមយុទ្ធសាស្រ្ត នៃវិស័យអាទិភាពទី៤ នៃកាកបាទក្រហមកម្ពុជា គឺការអភិវឌ្ឍន៍ស្ថាប័ន ការចេញឆ្នោតនេះមិនមែនសម្រាប់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់នោះឡើយ គឺអនុវត្តក្នុងចលនាកាកបាទក្រហម នៃការងារកៀរគរកមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅថ្នាក់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង៨៕
អត្ថបទ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


