ព័ត៌មានជាតិ
ត្រៀមខ្លួន!រដូវប្រាំងនេះ នឹងឡើងកម្ដៅដល់៣៩អង្សាសេ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរដូវប្រាំងនេះ សីតណ្ហភាពអប្បបរមានៅកម្ពុជា នឹងអាចស្ថិតក្នុងរង្វង់ពី១៦-៣៩អង្សាសេ ខណៈដើមរដូវវស្សា អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ និងតំបន់ បានបង្ហាញឱ្យឃើញថា កម្ពុជា នឹងទទួលឥទ្ឋិពលពីបាតុភូតធម្មជាតិ អែនសូ ។ក្រសួងលើកឡើងថា តាមរយៈការវាយតម្លៃនេះ បាតុភូតធម្មជាតិ ដែលមានឥទ្ឋិពលមកលើអាកាសធាតុកម្ពុជា មាន៖ បាតុភូត La Nina (ត្រជាក់) មាន៥)% និងNeutral ( ចន្លោះភាពក្ដៅ និងត្រជាក់ ) មាន៥០%។ពិនិត្យលើឥទ្ឋិពលនៃបាតុភូតទាំងពីរឃើញថា ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២១ នឹងអាចមានលក្ខណៈអំណោយផលល្អ។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា សីតណ្ហភាព នៅក្នុងខែកុម្ភៈ ដល់ខែមេសា និងដើមខែឧសភា អាចកើនឡើងខ្ពស់បំផុត ក្នុងរង្វង់៣៩អង្សាសេ ខណៈរដូវវស្សាឆ្នាំ២០២១ អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា។

យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម បានបានអំពាវនាវឱ្យរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


