Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ ស្ត្រីជាកម្លាំងចលករ​ដ៏សំខាន់​ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លា

បានផុស

នៅ

អស់រយៈពេលជាងពីរទសវត្សរ៍ គិតចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ ដែលប្រទេស កម្ពុជាបានបញ្ចប់សង្គ្រាម​ផ្ទៃក្នុងទាំងស្រុង នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និង សុខសុវត្ថិភាពគ្រប់ទីកន្លែង បានបង្កើតកាលានុវត្តភាពសម្រាប់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យសំខាន់ៗ របស់ប្រទេសកម្ពុជា ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យសម្រេចនូវ​កំណើន​សេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់៧ភាគរយ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈលិខិតអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៣ ក្រោមមូលបទ«ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្អែកលើកត្តាប្រជាសាស្ត្រប្រទេសកម្ពុជាមានស្រ្តី ចំនួន ៥១,៥ ភាគរយ នៃចំនួនប្រជាជនសរុប ហើយលទ្ធផល​បឋមនៃជំរឿនអង្គភាពសេដ្ឋកិច្ចបង្ហាញថា ស្ត្រីចំនួន ៦១,៧ ភាគរយ ស្មើនឹង ១ ៨៤១ ៣៧៣នាក់ បានចូលរួម​ការងារក្នុងអង្គភាពសេដ្ឋកិច្ច ជាពិសេសស្ត្រីប្រមាណជា ៦១ ភាគរយ ជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ប្រការនេះបង្ហាញថា ការចូលរួមរបស់ស្ត្រីជាកម្លាំង ចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់ខ្លាំងក្លា ស្របនឹងពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក ស្ត្រីជាដៃគូអភិវឌ្ឍជាតិមិនអាចខ្វះបាន និងជាឆ្អឹង​ខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ។

រូបភាព៖ សមាគមសហគ្រិនស្រ្តីកម្ពុជា

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់លើស្ត្រីនៅតែជាកិច្ចការអាទិភាព ដោយរាជ​រដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលការលើកកម្ពស់ សមភាពយេនឌ័រទៅក្នុងរបៀបវារៈនៃការអភិវឌ្ឍជាតិ ដូចមានចង្អុល​បង្ហាញនៅក្នុង (១)យុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល (២)ផែនការយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ (៣)យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ (៤)គោលដៅ​អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ ២០៣០ (៥)គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និង(៦) ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ក្នុងគោលដៅពង្រឹងអំណាចស្ត្រី និងកាត់បន្ថយ​វិសមភាពយេនឌ័រ ព្រមទាំង ពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា សំដៅជំរុញល្បឿន​សេដ្ឋកិច្ចឱ្យឈាន​ទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ ២០៣០ និងឆ្នាំ២០៥០។

ក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិន្នាការសង្គមមួយ ដែលទទួល​ស្គាល់សក្តានុពល និងអានុភាពស្ត្រីនៅគ្រប់វិស័យ។ «យើងពិតជាបានឃើញកំណើនស្តី ទទួលបានការអប់រំ​ដែលមានរួម​បញ្ចូលមុខវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) និង ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​ដទៃ​ទៀត»។ ថ្នាក់ដឹកនាំកំពូល បានលើកឡើងថា ស្ត្រីជាបញ្ញវន្តបាន​ទទួលការអប់រំគ្រប់កម្រិតរហូតដល់ថ្នាក់​បណ្ឌិតហើយ​ស្រ្តីមួយចំនួន​ក៏បានអភិវឌ្ឍខ្លួនទៅជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងក្លាយទៅជា​សហគ្រិនស្ត្រី​ផងដែរ។ ជាក់ស្ដែងសមាគមសហគ្រិនស្ត្រីកម្ពុជា និងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា កំពុងដើរតួនាទី យ៉ាងសំខាន់​ជាតំណាងឱ្យស្ត្រីក្នុងវិស័យ​ពាណិជ្ជកម្មទាំងក្នុង​ប្រទេស​និងក្រៅប្រទេស។ ចំណែកឯនៅតាមបណ្តសហគមន៍នានា ស្ត្រីកំពុងបង្កើនផលិត​ភាពសេដ្ឋកិច្ចតាម​រយៈការបង្កើត​ផលិតផលសិប្បកម្ម និងផលិតផល កែច្នៃពីកសិកម្ម សំដៅបង្កើន​ចំណូលផ្គត់ផ្គង់​ក្នុងគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម