Connect with us

សេដ្ឋកិច្ច

សហគ្រិនស្រ្តី ទទូលបានការគាំពាំ​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

បានផុស

នៅ

សហគ្រិនស្រ្តី នៅកម្ពុជា ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ចំណេះដឹងព័ត៌មានផ្លូវច្បាប់ និងចំណេះដឹងឌីជីថល ពីអ្នកជំនាញជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  សមាគម​សហគ្រិនស្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា  បានរៀបចំវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួល​បានហិរញ្ញប្បទាន និងទីផ្សារ​ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម​របស់​ស្រ្តី» ដែលជាវេទិកាមួយប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីចែករំលែកការអនុវត្ត និងការរៀនសូត្រជុំវិញ​ប្រធានបទ​ លទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន លទ្ធភាពទទួល​បានចំណែកទីផ្សារ  លទ្ធភាព​ទទួល​បាន​ព័ត៌មាន​​ផ្លូវច្បាប់​សម្រាប់អាជីវកម្ម និងលទ្ធភាពទទួលបានចំណេះដឹងឌីជីថល។

ដោយសារបញ្ហា​ជុំវិញ​លទ្ធភាពទទួល​បានសេវាហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានចំណែកទីផ្សារ  នៅតែ​ជា​បញ្ហា​ប្រឈម និងស្មុគស្មាញសម្រាប់សហគ្រិនស្ត្រី កម្មវិធី​នេះ ដើរតួជាវេទិកា​ពិភាក្សា​អំពីលទ្ធភាពនៃ​ការផ្សារភ្ជាប់​សហគ្រិន​ស្ត្រីទៅកាន់​ធនធានហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងទីផ្សារដែល​មាន​ស្រាប់។​

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធាន​គ្រប់គ្រងគម្រោង​សហគ្រិននារី​សកម្ម លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) បានសង្កត់ធ្ងន់ថា សហគ្រិនស្ត្រី ត្រូវ​​ការការគាំ​ទ្រ​​ជាបន្តបន្ទាប់ចាប់ពីការទទួលបានព័ត៌មានរហូតដល់ទីផ្សារ ដើម្បីពួកគាត់អនុវត្តចំណេះដឹងអាជីវកម្មរបស់ពួកគាត់់ និងចូលរួមក្នុងទីផ្សារដែលរីកចម្រើន និងប្រកួតប្រជែងយ៉ាងឆាប់រហ័ស។ ការទទួល​បានផលិតផលហិរញ្ញប្បទាន​ប្រកបដោយសុវត្ថិភាព ចំណេះដឹងឌីជីថល ទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផល និងសេវាកម្ម​របស់ពួកគេ បង្កើតផ្លូវអាជីវកម្មសម្រាប់ពួកគេដើម្បីធ្វើអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ខណៈ​ពេល​ដែលសហគ្រិន​ស្ត្រីវ័យក្មេងត្រូវបានផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច ពួកគេនឹងមានឥទ្ធិពល​លើ​សហគមន៍​របស់​ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថា «សហគ្រិនត្រូវការលទ្ធភាពទទួលបានសេវាហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ និងពង្រីក​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកហិរញ្ញប្បទាន ដើម្បីប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូម​លើក​ទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ឱ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់លើលទ្ធភាពសងត្រលប់​ជាជាងទ្រព្យធានា ដោយប្រើព័ត៌មានពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។»

ជាមួយគ្នានេះ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការពង្រឹងសមត្ថភាព ជាពិសេសទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការកម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងការចុះបញ្ជីអាជីវកម្ម។» លោកជំទាវ​បានបន្តទៀតថា «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសមាគម អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសហគ្រិនស្ត្រីផ្ទាល់ គឺជាភារកិច្ចចាំបាច់ចម្បង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

សន្តិសុខសង្គម១២ នាទី មុន

ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងចុះ ដកហូតត្រីខុសច្បាប់ចំនួន ៥០ គីឡូ

កីឡា១៥ នាទី មុន

កំណត់ត្រាអាក្រក់បំផុត វៀតណាម បញ្ចប់កុងត្រាគ្រូ Philippe Troussier

ព័ត៌មានជាតិ១៦ នាទី មុន

ស ស យ ក និងក្រសួងការងារ ចុះអនុស្សរណៈ​យោគយល់គ្នាដើម្បីជំរុញការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម