សេដ្ឋកិច្ច
ស្ថាប័នរដ្ឋពីរបន្តសហការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្រ្តីនៅកម្ពុជា
ភ្នំពេញ៖ ជាការបន្តបេសកម្មក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហ គ្រិនស្រ្តី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់(MoU) ស្តីពី «ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី»សម្រាប់រយៈ៥ឆ្នាំបន្តទៀត។
MoU នេះ ក៏នឹងបន្តចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ – ២០២៥ និងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤ – ២០២៨ ផងដែរ។

ថ្លែងក្នុងពិធីចុះ MoU កាលពីថ្ងៃទីទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា MoU នេះមានគោលបំណងដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី តាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាំចផ្នែកសេដ្ឋកិច្ចដោយលើកកម្ពស់ផ្នត់គំនិតវិជ្ជមាន និងការពង្រីកភាបជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តី។
លោកស្រីបណ្ឌិតបានថ្លែងថា៖«ការណ៍នេះនឹងចូលរួមជំរុញបន្ថែមដល់ស្រ្តី និងសហគ្រិនស្រ្តីក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងការទាញយកប្រយោជន៍ពីការប្រើប្រាស់ឌីជីថល ដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ និងការទទួលខុសត្រូវ និងការបង្ការហានិភ័យដែលអាចកើតឡើង»។
លោកស្រីក៏បានគូសបញ្ជាក់ទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីក្នុងភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែបេសកម្មនេះ ទាមទារការចូលរួមសហការពីភាគីពាក់ព័ន្ធបន្ថែមទៀត។

«ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមបន្តសហការក្នុងសកម្មភាពដែលស្ថាប័ននីមួយៗបាននិងកំពុងអនុវត្ត និងបង្កើនអាទិភាពទៅលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ដើម្បីឱ្យសម្រេចបាននូវគោលដៅដែលបានកំណត់»។ នេះបើយោងតាមការថ្លែងរបស់លោកស្រីបណ្ឌិត ជា សិរី។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងធនាគាជាតិនៃកម្ពុជាក្នុងការបន្តបេសកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តីនៅកម្ពុជា។

លោកបានថ្លែងបន្តទៀតថាថា សម្រាប់កិច្ចសហការនិងភាពជាដៃគូរនេះបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៩ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តីដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ក្រុមគោលដៅប្រមាណជាង១ពាន់នាក់លើការអភិវឌ្ឍជំនាញ ការប្រើប្រាស់ប្រព័ន្ធឌីជីថលនិងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្រ្តី។
«ជាមួយគ្នានេះយើងក៏បានធ្វើការសិក្សាស្រាវជ្រាវលើតម្រូវការ និងកាលានុវត្តភាពផ្នែកឌីជីថល និងបិរយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅជនបទ រួមទាំងការរៀបចំកិច្ចសន្ទនា និងកម្មវិធីពិគ្រោះយោបល់ផ្នែកគោលនយោបាយ និងកម្មវិធីផ្សព្វផ្សាយដើម្បីលើកកម្ពស់ការគាំទ្រពីក្រសួង ស្ថាប័ន សហគមន៍ គ្រួសារ និងដៃគូរពាក់ព័ន្ធ»។ នេះបើយោងតាមលោកស្រី អ៊ឹង កន្ថាផាវី៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


