Connect with us

សេដ្ឋកិច្ច

មកស្គាល់សហគ្រិនស្រី្តឆ្នើមជាម្ចាស់ក្រុមហ៊ុន ៧រូប នៅកម្ពុជា

បានផុស

នៅ

នៅកម្ពុជា ក៏ដូចជា ប្រទេសនានាដែរ គឺសហគ្រិនឆ្នើមជាស្រ្តីដែលមានសមត្ថភាពបង្កើត និងគ្រប់គ្រងក្រុមហ៊ុន មិនសូវមានប៉ុន្មានឡើយ ប៉ុន្តែ មិនអត់សោះនោះទេ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបើកកកាយឲ្យស្គាល់នូវសហគ្រិនជាស្រ្តីឆ្នើមក្នុងប្រទេសកម្ពុជាចំនួន ៧រូប ដែលមានបទពិសោធខ្ពស់ អាចគ្រប់គ្រងពាណិជ្ជកម្មបានដោយខ្លួនឯងមិនចាញ់បុរសឡើយ។ សហគ្រិនឆ្នើមជាស្រី្តទាំងនោះ រួមមាន៖

១.លោកស្រី ភាព ហៀក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភាព ហៀក គឺជាម្ចាស់ក្រុមហ៊ុន ជី​ប ម៉ុង គ្រុបដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨២។ លោកស្រី ក៏មានក្រុមហ៊ុនចំនួន ១២ផ្សេងទៀតនៅក្នុងដៃដែរ គឺ ឆ្នាំ២០០៧ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ក្រុមហ៊ុន ជីប ម៉ុងលែន បង្កើតក្នុងឆ្នាំ២០០៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅឆ្នាំ២០០៩ ក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវើរីជីស ក្នុងឆ្នាំ២០១៤ ក្នុងឆ្នាំ ២០១៤ដដែល ក៏បានបង្កើតនូវក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ហើយនៅឆ្នាំ២០១៦ បង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ គឺសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង Constrution ឆ្នាំ២០១៧ បង្កើតក្រុមហ៊ុន ជីប ម៉ុង រីថល ឆ្នាំ២០១៧ដដែល បានបង្កើត សណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញដែលមាន៣០០បន្ទប់។

ក្នុងឆ្នាំ២០១៨ លោកស្រី បានបង្កើតធនាគារ ជីប ម៉ុង ខណៈឆ្នាំ២០១៩ បង្កើតជាសួនកម្សាន្ត ទីលានវាយកូនហ្គោលជាដើម ឈ្មោះថា ទីក្រុងរណប ហ្គ្រេនភ្នំពេញ។ ចំណែក ឆ្នាំចុងក្រោយគឺ ឆ្នាំ២០២០ បានបង្កើតក្រុមហ៊ុន ហ្គ្រេន​ រ៉ូយ៉ាល់ ហ្គោល អែន រីសត ដែលជាក្លឹបវាយកូនហ្គោល។  

២.លោកស្រី លឹម ឈីវហូ

លោកស្រី លឹម ឈីវហូ គឺជាអគ្គនាយកក្រុមហ៊ុនអគារពាណិជ្ជកម្មអន្តរជាតិ Attwood Export Import Co.Ltd ដែលនាំចេញ និងនាំចូលនូវផលិតផលស្រាល្បីៗ ដែលនាំឱ្យមានការទទួលស្គាល់ពីជាតិ និងអន្តរជាតិ។ លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន LCH INVESTMENT GROUP ផងដែរ។

លោកស្រី លឹម ឈីវហូ បានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅឆ្នាំ១៩៩០។ ក្រោយពីការធ្វើវិនិយោគទុន លោកស្រីក៏ទទួលបានភាពជោគជ័យលើវិស័យនេះ ក្លាយជាស្ត្រីជំនួញ ដែលមានភាពលេចធ្លោ និងមានការទទួលស្គាល់ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

៣. លោកស្រី សៀង ចាន់ហេង

លោកស្រី សៀង ចាន់ហេង គឺជាម្ចាស់ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលបានបើកដំណើរការនៅឆ្នាំ១៩៩៤។ អំឡុងពេលនោះ គឺមានការិយាល័យចំនួន២ គឺទី១ នៅក្រុងតាខ្មៅខេត្តកណ្តាល និងទី២ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីមានភាពជោគជ័យ លោកស្រី ក៏បានចាប់ផ្តើមធ្វើការវិនិយោគបន្តលើវិស័យឧស្សាហកម្ម វិស័យអប់រំ និងវិស័យសារព័ត៌មាន។ល។

មិនត្រឹមតែជាម្ចាស់ក្រុមហ៊ុនប៉ុណ្ណោះទេ លោកស្រីក៏ជាអ្នកវិនិយោគលើកវិស័យដីធ្លីផងដែរ ដោយក្នុងពេលថ្មីៗនេះ លោកស្រីក៏បានបង្កើតនូវរមណីយដ្ឋានបែបវប្បធម៌ គឺរាជិនីលង្វែក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅភូមិជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតំបន់ជិតរមណីយដ្ឋានភ្នំឧដុង្គ។ ជាមួយគ្នានេះ លោកស្រី ក៏បានរៀបចំដាំនូវដើមឫស្សីជុំវិញទីនោះ ឱ្យស្រដៀងទៅនឹងបន្ទាយលង្វែកផងដែរ។

៤.លោកស្រី កែវ មុំ

លោកស្រី កែវ មុំ គឺជានាយិកាប្រតិបត្តិក្រុមហ៊ុននំស្រួយ លី លី។ ដើមឡើយ គ្រួសារលោកស្រី កែវ មុំ ជាអ្នកភ្នំពេញ ប៉ុន្តែ ក៏ត្រូវបានជម្លៀសទៅខេត្តកំពង់ស្ពឺ នៅឆ្នាំ១៩៧៥ ដោយសាររបបប្រល័យពូជសាសន៍ ហើយលោកស្រី ក៏កើតនៅក្នុងខេត្តកំពង់ស្ពឺនោះតែម្តង នាឆ្នាំ១៩៧៥។

នៅឆ្នាំ១៩៩៨ លោកស្រី កែវ មុំ បានជួបសហការជាមួយថៅកែសិង្ហបុរីម្នាក់ ហើយក៏បើកអាជីកម្មផលិតនំនៅកម្ពុជា។ បន្ទាប់មកនៅឆ្នាំ២០០១ លោកស្រី បានបែកភាគហ៊ុនចេញពីថៅកែនោះ ដោយបើកក្រុមហ៊ុនមួយខ្លួនឯង ឈ្មោះថាក្រុមហ៊ុននំស្រួយលីលី នៅឆ្នាំ២០០២ រហូតមានភាពជោគជ័យដល់សព្វថ្ងៃ។ ផលិតផលរបស់លោកស្រីត្រូវបានដាក់លក់ពាសពេញផ្ទៃប្រទេសកម្ពុជា និងមាននាំចេញទៅបរទេសផងដែរ។ មិនត្រឹមតែជានាយិកាប្រតិបត្តិក្រុមហ៊ុននំស្រួយ លី លីទេ លោកស្រី កែវ មុំ ក៏ជាប្រធានសមាគមសហគ្រិនស្រ្តីនៅកម្ពុជាថែមទៀត។

៥.លោកស្រី ឆាយ ស៊ីវលីន

លោកស្រី ឆាយ ស៊ីវលីន កើតនៅខេត្តសៀមរាប ក្នុងត្រកូលគ្រួសារធម្មតាម្នាក់ ហើយបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សានៅឆ្នាំ ១៩៩១ និងបន្តការសិក្សាក្នុងកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ជំនាញគ្រប់គ្រងពាណិជ្ជកម្ម។ បច្ចុប្បន្ន លោកស្រី គឺជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងមានក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួនថែមទៀត។

នៅក្នុងឆ្នាំ២០០២ លោកស្រីបានបង្កើតនូវក្រុមហ៊ុន CSL Travel and Tour​ ដោយខ្លួនឯងផ្ទាល់ ដែលមានដើមទុន ៨ពាន់ដុល្លារ។ ក្រោយពីមានភាពជោគជ័យនៃការបើកក្រុមហ៊ុននេះ នៅឆ្នាំ២០០៧ លោកស្រីក៏បានទិញសណ្ឋាគារផ្កាយ៤មួយ ឈ្មោះថា Kingdom Angkor ដែលដំណើរការស្រាប់នៅខេត្តសៀមរាប។ ក្រោយពីមានភាពជោ​គ​ជ័យលើសេវាកម្មសណ្ឋាគារ លោកស្រី ក៏ចាប់ផ្តើមវិនិយោគទុនលើ រីសត (Resort) បន្ថែមទៀតនៅលើទឹកដីអង្គរ។

លោកស្រី ឆាយ ស៊ីវលីន បានកែប្រែខ្លួនឯងពីស្រី្តកើតក្នុងគ្រួសារធម្មតាម្នាក់ ក្លាយជាស្រ្តីឆ្នើមមួយរូប ជាម្ចាស់ក្រុមហ៊ុន និងជាសហគ្រិនស្រ្តីមួយរូបដែលស្រស់ស្អាត និងមានភាពជោគជ័យ។ ទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែង តស៊ូ ភាពអំណត់របស់លោកស្រីកន្លងមក។

៦.លោកស្រី ខែក ខេមរ៉ាត់

លោកស្រី ខែក ខេមរ៉ាត់ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជាកូនស្រីរបស់ លោកស្រី ស៊ី វណ្ណថា ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២។ លោកស្រី ខែក ខេមរ៉ាត់ ជាអតីតនិស្សិតសិក្សានៅសាលាកាសែត និងធ្លាប់ជាអ្នកហាត់ការផ្នែកសារព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។ លោកស្រីធ្លាប់បានទៅសិក្សានៅប្រទេសហ្វីលីពីន ផ្នែកសរសេរព័ត៌មាន និងទៅសិក្សានៅប្រទេសកូរ៉េខាងត្បូងផ្នែកសរសេរឯកសារភាពយន្ត។ ក្រោយពីបញ្ចប់ការសិក្សានៅបរទេស លោកស្រី ខែក ខេមរ៉ាត់ ក៏បានត្រឡប់មកកម្ពុជាវិញ ព្រមទាំងបានបើកដំណើរការក្រុមហ៊ុនដំបូង គឺក្រុមហ៊ុន Blue Media ។

បន្ទាប់មក លោកស្រី បានបង្កើតក្រុមហ៊ុនផ្សេងៗជាបន្តបន្ទាប់ដូចជា ក្រុមហ៊ុន JFT Jet ជាក្រុមហ៊ុនយន្តហោះឯកជន និងក្រុមហ៊ុន K-Air Ambulances សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់។ ក្រៅពីនេះ ក៏បានបើកអាជីវកម្មផ្តល់សេវាកម្មម្ហូបអាហារ មានឈ្មោះថា Village Chef ក្រុមហ៊ុន Blue Estate ដែលវិនិយោគលើវិស័យអចលនទ្រព្យ ព្រមទាំងហាងវិចិត្រសាល សន្លឹកទេស ដែលជាហាងគំនូរ ផលិតដោយស្នាដៃកូនខ្មែរ។

៧.លោកស្រី ជឹង សុគន្ធាវី

លោកស្រី ជឹង សុគន្ធាវី គឺជាអគ្គនាយិកាក្រុមហ៊ុនធំៗចំនួន២ គឺក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ។ ក្រុមហ៊ុនវីតាល់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១០ ហើយមកដល់ពេលនេះ ក្រុមហ៊ុនមានសមិទ្ធផលជាច្រើន និងជាក្រុមហ៊ុនទឹកបរិសុទ្ធឈានមុខគេនៅកម្ពុជាផងដែរ។

រីឯ ក្រុមហ៊ុនមីជាតិវិញ ត្រូវបានបើកសម្ពោធឲ្យដំណើរការជាផ្លូវការនៅឆ្នាំ២០១៩ ហើយបានជួយផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា និងបានធ្វើការនាំចេញទៅកាន់បរទេសផងដែរ ដែលជាផ្នែកមួយក្នុងការជួយស្តារសេដ្ឋកិច្ចជាតិ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៦ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣៧ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម