Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានអន្តរជាតិថា ស៊ីរ៉ូប៍ក្អកកុមារលើសកម្រិត មាននៅកម្ពុជា

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឆ្លើយតបសំណួរ កម្ពុជាថ្មី នៅមុននេះ ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ថា ក្រសួងសុខាភិបាល សូមធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មានអន្តរជាតិ SWARAIYA ដែលបានចុះ ផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា៖ អាជ្ញាធរឱសថ និងចំណីអាហារ រដ្ឋ Punjab របស់ប្រទេសឥណ្ឌ បានប្រមូលសំណាក ឱសថ GUAIFENSIN SYRUP TG SYRUP ដែលបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា៖ “ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការ ស្រាវជ្រាវភ្លាមៗ តែមិនមានភស្តុតាងណាដែលបញ្ជាក់ថា ឱសថ GUAIFENSIN SYRUP TG SYRUP មានចរាចរក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ និង ឱសថនេះពុំមានចុះបញ្ជិកាឱសថនៅក្រសួងសុខាភិបាលនោះឡើយ។ ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ GUAIFENSIN SYRUP TG SYRUP សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០”។

តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានជម្រាបជូន ដល់លោក-លោកស្រី វេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម RAPID ALERT SYSTEM លេខ 4/2023 របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញថា ឱសថ GUAIFENSIN SYRUP TG SYRUP មានសារធាតុសកម្មឱសថ Guaifenesin 100 mg/5mL, ផលិតដោយរោងចក្រផលិតឱសថ QP PHARMACHEM LTD., India ដែលកំពុងចរាចរនៅ ប្រទេស Marshall Islands និង​ Federated States of Micronesia មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Ghycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Phamacopoeia) បានអនុញ្ញាត។ តាមការបញ្ជាក់ពីអង្គការ សុខភាពពិភពលោក​បានរកឃើញថា សារធាតុគីមី Diethylene Glycol និង​ Ethylene Glycol លើសកម្រិត បទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ ដែលអាចបង្កឱ្យស្លាប់បាន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម