ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ឥណ្ឌា រកឃើញស៊ីរ៉ូប៍ក្អក៣ប្រភេទ មានជាតិពុល បណ្តាលឲ្យកុមារខូចក្រលៀននិងស្លាប់
ប្រទេសឥណ្ឌា បានប្រកាសថា ស៊ីរ៉ូប៍ក្អក៣ប្រភេទមានផ្ទុកជាតិពុលដែលបណ្តាលឲ្យកុមារចំនួន១៩នាក់ ដែលសុទ្ធតែមានអាយុក្រោម៥ឆ្នាំ ត្រូវខូចក្រលៀននិងស្លាប់ក្នុងរដ្ឋ Madhya Pradesh បន្ទាប់ពីផឹកវាកាលពីខែកញ្ញា។

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥ ស៊ីរ៉ូប៍ក្អកទាំង៣ប្រភេទមានដូចជា៖
- COLDRIF ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical Manufacturer មានមូលដ្ឋាននៅរដ្ឋ Tamil Nadu ភាគខាងត្បូង។ ស៊ីរ៉ូប៍ប្រភេទនេះមានផ្ទុកសារធាតុ Diethylene glycol (DEG) ៤៨.៦% ខណៈឥណ្ឌានិង WHO កំណត់បរិមាណ DEG ត្រឹម០.១%ប៉ុណ្ណោះ។
- RESPIFRESH TR ផលិតដោយក្រុមហ៊ុន Rednex Pharmaceuticals មានមូលដ្ឋាននៅរដ្ឋ Gujarat ភាគខាងលិច។ ស៊ីរ៉ូប៍ប្រភេទនេះមានផ្ទុក DEG ១.៣៤%។
- RELIFE ផលិតដោយក្រុមហ៊ុន Shape Pharma មានមូលដ្ឋាននៅរដ្ឋ Gujarat ផ្ទុក DEG ០.៦១%។

ទន្ទឹមនោះ ប៉ូលិសឥណ្ឌា ក៏បានចាប់ខ្លួនម្ចាស់ក្រុមហ៊ុន Sresan ផងដែរ ពាក់ព័ន្ធករណីនេះ ប៉ុន្តែមិនទាន់មានការបញ្ចេញរបាយការណ៍ផ្លូវការឡើយថាតើ ថ្នាំទាំងនេះចរាចរណ៍លើទីផ្សារក្នុងកម្រិតណាហើយ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ២ប្រភេទទៀត មានជាតិពុល បណ្តាលឲ្យកុមារស្លាប់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


