ព័ត៌មានជាតិ
មន្រ្តីជំរុញឲ្យបង្កើនពីសុវត្ថិភាព ខណៈអត្រាគ្រោះថ្នាក់នៅកន្លែងការងារមានការកើនឡើង
មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ការងារមានការកើនឡើងគួរឱ្យព្រួយបារម្ភ។
ថ្លែងក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» កាលពីថ្ងៃទី២៨ខែមេសា លោក ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថាបច្ចុប្បន្ននេះចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការក៏ដូចជាគ្រោះថ្នាក់ពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោករដ្ឋលេខាធិការបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ជាក់ស្តែងចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ មានចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)មានការកើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។


ចំណែកនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការក្នុង១ឆ្នាំ។
លោកបានបន្តទៀតថា ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។
លោកផេង សុខាំ បានឱ្យដឹងទៀតថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។
លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តនូវវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការក្នុងនោះត្រូវបន្តយកចិត្តទុកក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ត្រូវបន្តចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងាររបស់សហគ្រាស គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត ដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារពីគ្នាទៅវិញទៅមកនិងត្រូវបង្កើនការវាយតម្លៃជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន និងដាក់ចេញនូវវិធានការពារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារនៅកន្លែងធ្វើការ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


