Connect with us

ព័ត៌មានជាតិ

រដ្ឋបាលជលផលខេត្តស្ទឹងត្រែង ប្រកាសរដូវបិទនេសាទ

បានផុស

នៅ

ក្នុងឱកាសផ្សព្វផ្សាយច្បាប់ជលផលឆ្នាំ២០២៣-នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តស្ទឹងត្រែង ថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលជលផល បានប្រកាសរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែឧសភានេះ ដើម្បីអភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅទន្លេមេគង្គលើ ឱ្យសំបូរបែបឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា បើប្រជានេសាទស្រលាញ់ធនធានជីវៈចម្រុះដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវ​បិទទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។

លោកស្រីនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាព ហើយភាគីពាក់ព័ន្ធត្រូវ​ជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់ និងមានការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

លោក មុំ ណាង ប្រធានសហគមន៍នេសាទស្តៅ១ នៅឃុំស្តៅ ស្រុកសេសានបានបញ្ជាក់ថា អ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផល តែក៏នៅមានជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាពនេសាទខុសច្បាប់ ដូចជាឆក់ក្តៅ- និងឆក់ត្រជាក់- គប់គ្រាប់- និងលួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម ។

លោកថា រាល់បទល្មើសខ្លះប្រជាសហគមន៍មិនអាចបង្រ្កាបបានទេ គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ហើយផ្នែកមន្ត្រីជំនាញជលផលក៍បានចុះបង្ក្រាបជារឿយៗដែរ តែធ្វើមិនឈ្នះ គួបផ្សំសមត្ថកិច្ចខ្វះមធ្យោបាយផង ធ្វើឲ្យបទល្មើសនៅតែមាន ជាពិសេសនៅពេលយប់។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ ខែឧសភាព មុនបិទជាសកលមួយខែដោយសារតែនៅទន្លេមេគង្គលើមានអន្លងអភិរក្ស ចំនួន៦០ ជាសំបុកត្រីពងកូន ជាពិសេសត្រីប៉ាសេអ៊ី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម