Connect with us

ព័ត៌មានជាតិ

ត្រីប៉ាសាណាកបាត់ប្រមាណ១០ឆ្នាំត្រូវបានគេប្រទះឃើញនៅដងទន្លេមេគង្គខេត្តស្ទឹងត្រែង

បានផុស

នៅ

ត្រីប៉ាសាណាកជាប្រភេទត្រីទឹកសាបមានទម្ងន់ប្រាំគីឡូកន្លះ រស់នៅក្នុងអន្លង់អភិរក្សក្នុងដងទន្លេមេគង្គលើបាត់វត្តមានអស់រយៈ ១០ ឆ្នាំកន្លងទៅ ពេលនេះត្រូវបានអ្នកនេសាទនេសាទបានរាយការណ៍សហគមន៍នេសាទរាយការណ៍ទៅរដ្ឋបាលជលផលថ្នាក់ជាតិដើម្បីយកសំណាក់ទៅពិនិត្យ(DNA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ត្រីប៉ាសាណាកមិនមែនជាត្រីខុសច្បាប់នោះទេ គ្រាន់តែជាប្រភេទត្រីកម្របាត់វត្តមានរយៈពេល ១០ ឆ្នាំមកហើយ ត្រីនេះលើកទី១ត្រូវបានគេប្រទះឃើញនៅទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយលើកនេះត្រូវបានគេប្រទះឃើញនៅក្នុងដងទន្លេមេគងលើក្នុងស្រុកសៀមបូក។

លោកនាយខណ្ឌបានបន្តឲ្យដឹងទៀតថា:ត្រីប៉ាសាណាកមួយក្បាលនេះមានទម្ងន់ប្រាំគីឡូកន្លះ ត្រូវបានអ្នកនេសាទនេសាទបានកាលពីថ្ងៃទី ២តុលាកន្លងទៅ បានទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិដោយសារគាត់ជាបណ្ដាញរបស់ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបដើម្បីយកសំណាកទៅនោះ ព្រោះកន្លែងខ្ញុំអត់មានកន្លែងទុកការស្រាវជ្រាវពិសោធន៍ (DNA) ទេមានតែខាងថ្នាក់ជាតិ។

លោកនាយខណ្ឌបន្តថា៖ដើម្បីការពារត្រីដ៏កម្រនេះ លោកបានហាមប្រាមអ្នកនេសាទកុំនេសាទក្នុងអន្លង់អភិរក្ស ក្នុងគោលបំណងថែរក្សាត្រីមេពូជធំៗដែលកំពង់រស់នៅ ព្រោះវានិងបន្តពូជ ពងកូនឱ្យសម្បូរបែបឡើងវិញ។

លោកបន្តថា៖នៅតាមអន្លុងហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយជួយ រាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់ គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងធ្វើការឃាត់ខ្លួន ដកហូត  យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។

សូមបញ្ជាក់ថា៖កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង មានចំនួន៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោងបាន ១៦ កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែង អភិរក្សជលផល ចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម