ព័ត៌មានជាតិ
ភ្លៀងលាយឡំផ្គររន្ទះបាញ់សត្វគោមួយក្បាល និងបំផ្លាញផ្ទះពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង
ខ្យល់កន្ត្រាក់បានបន្តវាយបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋខ្ទេចខ្ទីយ៉ាងដំណំ ខណ:ពេលដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ព្រមទាំងមានរន្ទះបាញ់សម្លាប់សត្វគោមួយក្បាលផងដែរ។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៦និង៤៥នាទីល្ងាច ដោយ មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្រ្តាក់ ផ្គររន្ទះ បានបាញ់ទៅលើសត្វគោងាប់១ក្បាល នៅចំណុចភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ដោយឡែកនៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ក៏មានភ្លៀងធ្លាក់មួយមេលាយឡំដោយខ្យល់កន្ត្រាក់បានបោកបំផ្លាញផ្ទះប្រជាពលរដ្ឋបណ្តាលអោយបាក់បែកចំនួន៤ខ្នងផ្ទះ រោងដាក់គោយន្តចំនួន២ និងរោងចិញ្ចឹមមាន់ខ្នាតធំមួយខ្នង ប៉ុន្តែករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


