Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ជំរុញមន្ត្រីបក្សប្រជាជន យកចិត្តទុកដាក់ជីវភាពសមាជិក និងពលរដ្ឋ

បានផុស

នៅ

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌព្រែកព្នៅ បានជំរុញអោយមន្ត្រីបក្សប្រជាជនទាំងអស់យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺពេលពួកគាត់ជួបបញ្ហាខ្វះខាត ត្រូវជួយពួកគាត់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៣នេះ កិច្ចប្រជុំជីវភាពគណបក្សខណ្ឌ និងក្រុមការងារចុះជួយ ខណ្ឌព្រែកព្នៅ ប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការមន្ទីរគណបក្ស​ ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី មន្ត្រី និងសមាជិកបក្សជាង ២០០នាក់។

លោក ឃួង ស្រេង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ មានស្បៀងអាហារគ្រប់គ្រាន់។ ដូច្នេះមន្ត្រីបក្សទាំងអស់ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាត ត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រីដែលនៅជាប់ខ្លួនតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំឱ្យពួកគាត់ លីតែអង្កឱ្យគេ តែខ្លួនឯងខ្វះខាត់ គេមើលមិនឃើញសោះ។ យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយលោកបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរណ៍ឱ្យមកលេងនៅកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងមួយចំនួនផ្ញើយានយន្តមិនយកប្រាក់ រឹតបន្តឹងការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថានបានល្អថែមទៀត។ លោកបញ្ជាក់ថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចំរើនរុងរឿង។

លោក ឃួង ស្រេង សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវទទួលយកភ្លាម។ គណបក្សប្រជាជនកម្ពុជាបានជ័យជម្នះ នោះកម្ពុជានឹងមានឱកាសកាន់តែល្អ ដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន ៥ និងសាខាភូមិចំនួន ៦៩ មានគ្រួសារបក្សចំនួន ៩ ៥៦៨ និងបានបញ្ចូលសមាជិកថ្មីបានចំនួន ៣ ៣៧៨ នាក់។ ខណ្ឌព្រែកព្នៅមាន ២៨មណ្ឌលបោះឆ្នោត និង ៨៩ការិយាល័យបោះឆ្នោត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម