ព័ត៌មានជាតិ
ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់ជាង ២០០ ម៉ែត្រ នាំអ្នកទស្សនា ចម្ការចេកដាច់កន្ទុយភ្នែក

កាំជណ្តើរឡើងភ្នំត្បែងមានជ័យជាង ២០០ ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលរងការខូចខាត នឹងត្រូវចាប់ផ្តើមជួសជុលឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមករា ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឡើងទៅកម្សាន្ត។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ពិធីក្រុងពាលីជួសជុលកាំជណ្តើរភ្នំត្បែង នឹងត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍ ទី ២៣ ខែមករានេះ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។
លោកប្រធានមន្ទីរបន្តថា ជណ្តើរចាស់មានសភាពចាស់ទ្រុឌទ្រោម និងបែកបាក់ដោយកន្លែង។ ការចំណាយទៅលើការជួសជុលឡើងវិញនេះ គឺជាការចូលរួមថវិការបស់សប្បុរសជន ដែលបានមកពីការរ៉ៃអង្គាសក្នុងកម្មវិធីបុណ្យនានា ហើយថាមិនទាន់កំណត់ពេលណាថានឹងជួសជុលរួច អាស្រ័យលើថវិកា។

ភ្នំត្បែងមានជ័យស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានកាំជណ្តើរ ១៣៤៥ កាំ។ ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និងសត្វព្រៃ រួមទាំងជាតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ។
មុននឹងទៅដល់ទីតាំងទាំងនេះ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវជម្រាលភ្នំ អមសងខាងដោយចំការចេកដាច់កន្ទុយភ្នែក។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលតំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


