Connect with us

ព័ត៌មានជាតិ

ស្ថាប័ន SIAAP ចង់​កែប្រែ​គុណភាព​ទឹក​នៅ​រាជធានី​ភ្នំពេញ​អោយបាន​ល្អប្រសើរ សម្រាប់​សុខុមាលភាព​ប្រជាពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ​ ៖ លោកស្រី គ្រី​ស​ស្ទែល នី​យ៉ា​ស​ម៏ (MS, KRISTELL NIASME) សមាជិកា​ក្រុមប្រឹក្សាភិបាល​ស្ថាប័ន SIAAP តំណាង​តំបន់ Val de Mame បាន​លើកឡើងថា លោកស្រី​គឺជា​អ្នកទទួល​គ្រប់គ្រង​លំហ​ធម្មជាតិ​និង​គម្រោង​អនាម័យ​។ លោកស្រី ចង់​កែប្រែ​គុណភាព​ទឹក​នៅ​រាជធានី​ភ្នំពេញ​អោយបាន​ល្អប្រសើរ ជាមួយនិង​ការចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​​ជូន​ដល់​រាជធានី​ភ្នំពេញ ដើម្បីអោយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយមាន​ក្តី​សុខ​សប្បាយ។

ការ​លើក​ឡើង​របស់​លោក​ស្រី​បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​១៨ ឧសភា​នេះ ខណៈ​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ឃួ​ង ស្រេង អភិ​បាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ។ លោកស្រី គ្រី​ស​ស្ទែល នី​យ៉ា​ស​ម៏ (MS, KRISTELL NIASME) បាន​មានប្រសាសន៍​លើកឡើងថា ស្ថាប័ន SIAAP ជា​អ្នកទទួល​គ្រប់គ្រង​លំហ​ធម្មជាតិ​និង​គម្រោង​អនាម័យ​។ ចំពោះ​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​អនុវត្ត ក្រុមការងារ​របស់លោក​ស្រី​នឹង​ទៅពិនិត្យ​មើល​នៅ​ថ្ងៃស្អែក​នេះ។

លោកស្រី​បញ្ជាក់​ថា (SIAAP)​ជា​អង្គការ​មួយ ធ្វើ​ប្រតិកម្ម​ទឹក​ស្អាត ដោយ​អង្គការ មាន​រោងចក្រ​៦​កន្លែង អង្ក​ការ​ជា​ដៃគូ​របស់​ទី​ប៉ារីស ក្នុង​ការ​ការ​ប្រែ​គុណភាព​ទឹក​អោយ​ល្អប្រសើរ ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​មាន​សុខភាព​ល្អ កុំ​អោយមាន​បញ្ហា​ទឹក។ លោកស្រី​ពិត​រីករាយ លើ​ការចែក​ចំណេះដឹង​ដល់​រាជធានី​ភ្នំពេញ ក្នុង​បំណង​ចង់អោយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយមាន​ក្តី​សុខ​សប្បាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏បាន​មានប្រសាសន៍​លើកឡើង ពី​ស្ថានភាព​ទូទៅ​របស់​រាជធានី​ភ្នំពេញ ទាំង​កត្តា​ភូមិសាស្ត្រ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា និង​បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​រាជធានី​ភ្នំពេញ​ផងដែរ ពិសេស បញ្ហា​កកស្ទះ​ចរាចរ និង​បញ្ហា​សំរាម​ជាដើម ។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា មុន​ការ​រាតត្បាត​ជម្ងឺ​កូ​វីដ​-១៩ រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​រីកចំរើន​យ៉ាងខ្លាំង ជាទី​ក្រុង​ស៊ីវីល័យ។ ជំងឺ​កូ​វីដ​-១៩ មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ទូទាំងប្រទេស​នោះទេ គឺ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស តែ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា យើង​អាច​ទប់ស្កាត់បាន​និង​បាន​បើក​សេដ្ឋកិច្ច​ប្រទេស​អោយ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ តែ​ដោយ មាន​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន វា​ក៏បាន​ធ្វើអោយ​កម្ពុជា​ប៉ះពាល់​សេដ្ឋកិច្ច​ផងដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​យើង​បាន​ខិតខំ​ប្រឹងប្រែង ប្រែក្លាយ​ទីក្រុង​មួយ​នេះ ជាទី​ក្រុងមាន​ការអភិវឌ្ឍ​និង​ស៊ីវីល័យ​។

លោក​ឃួ​ង ស្រេង បន្តទៀត​ថា ប្រទេស​កម្ពុជា បានទទួល​កិច្ចប្រជុំ​ធំៗ​ជាច្រើន​ទទួលបាន​ជោគជ័យ ។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៧ ឧសភា ម្សិល​ម៉ិ​ញ​នេះ ប្រទេស​កម្ពុជា បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អ​គ្នេ​យ៍​លើក​ទី​៣២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​ជោគជ័យ នេះ​ជា​មោទនភាព​របស់​យើង។

លោក​ឃួ​ង ស្រេង បន្ត​ទៀត​ថា រាជធានី​ភ្នំពេញ​មិនអាច​ភ្លេច​បាន ជាមួយ​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ទីក្រុង​នានា និង​ជាមួយ​បណ្តាញ​ទីក្រុង​ទាំងឡាយ​នៃ​អាស៊ីអាគ្នេយ៍​នៃ AIMF ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​ឡើយ​។ លោក​បញ្ជាក់​ថា រាល់​ជំនួយ​របស់​ទីក្រុង​ប្រើប្រាស់​ភាសា​ភា​រាំង​យើង​នឹង​យក​ទៅ​ប្រើប្រាស់​អោយចំ​ទិសដៅ ដើម្បី​បម្រើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​។

លោក​ឃួ​ង ស្រេង បាន​បន្ត​ថា ពិធី​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​កាកសំណល់​ភក់​បង្គន់ របស់​គម្រោង​គ្រប់គ្រង​សំណល់​ភក់​បង្គន់ នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ស្អែក​នេះ ADB​នឹង​ទៅពិនិត្យ ដោយ​យកចិត្តទុកដាក់ ចំពោះ​គម្រោង​ភក់​បង្គន់ ហើយ​ADB​នឹង​យក​គម្រោង​នេះ​ទៅធ្វើជា​គម្រោង​សម្រាប់​ទៅ​អនុវត្តតាម​បណ្តាល​ខេត្ត​ផ្សេងទៀត។

អង្គការ SIAAP​នេះ​បាន​ធ្វើ​ប្រតិកម្ម​ទឹកស្អាត​នៅ​ស្ទឹងសែន យើង​ក៏​ចង់​អោយ​អង្គការ​ធ្វើ​ប្រតិកម្ម​ទឹកស្អាត​នៅ​ទន្លេសាប នៅពេលដែល​យើង​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​។ ទីក្រុង​ភ្នំពេញ​ជាប់​ទន្លេ ដែល​យើង​ត្រូវ​សិក្សា​សម្រាប់​អនាគត​ចំពោះ​ទឹកស្អាត​។ នេះ​បច្ចេកទេស​ល្អ​មួយ​ដែល​យើង​ត្រូវ​យក​មក​អនុវត្ត​ទៅ​ថ្ងៃ​អ​នាគ​ត សម្រាប់​សុខុមាលភាព​ប្រជាពលរដ្ឋ​របស់​យើង​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម