ព័ត៌មានជាតិ
អភិបាលរងខេត្ត ៖ ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌសម្រាប់ក្រុងបាវិត ត្រូវតែសុក្រឹត និងយុត្តិធម៌
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់គណៈកម្មការពាក់ព័ន្ធ ត្រូវផ្តល់សុក្រឹត តម្លាភាព និងយុត្តិធម៌សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ នៅក្នុងក្រុងបាវិត។

លោកអភិបាលរងខេត្ត លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំលើសេចក្តីសម្រេចស្ដីអំពីការបង្កើតអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្ដាល អនុគណៈកម្មការអនុរក្ស អនុគណ:កម្មការអប្បមា និងអនុគណៈកម្មការសន្តិសុខនៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀងសម្រាប់ឆ្នាំ ២០២៣ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង កាលពីថ្ងៃទី ១៨ ឧសភា។

លោក ម៉ែន អេង បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣នេះ ការប្រឡងជ្រើសរើសឲ្យចូលក្របខណ្ឌមន្ត្រីបម្រើការងារនៅក្រុងបាវិត មានចំនួនពីរនាក់ ក្នុងនោះ ក៏មានជាប់បម្រុងពីរនាក់ផងដែរ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៣បន្ទប់ នៅវិទ្យាល័យស្វាយរៀង មានរយៈពេល ២ ម៉ោង។ ចំពោះលក្ខខណ្ឌនៃការប្រឡងបេក្ខជន ត្រូវចេះភាសាអង់គ្លេស និងឆ្លើយសំណួរ QGM ទូទៅពាក់ព័ន្ធទៅនឹងរដ្ឋបាលសាធារណៈ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថា បាវិតគឺជាក្រុងប៉ូលមួយដែលរកចំណូលសេដ្ឋកិច្ចឲ្យរាជរដ្ឋាភិបាលបានច្រើនដូច្នេះត្រូវរៀបចំដោយឆន្ទៈយុត្តិធម៌មន្ត្រីត្រូវមានចំណេះដឹងពិតប្រាកដ។ ដូច្នេះហើយការប្រឡងនាពេលខាងមុខនេះ គ្រប់អនុគណៈកម្មការដែលបានរៀបចំរួចត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីឲ្យមានភាពយុត្តិធម៌ អ្នកចេះគឺជាប់ ដើម្បីកុំឲ្យមានពាក្យចរចាមអារាមថា អ្នកនេះជាខ្សែអ្នកនោះ ធ្វើឲ្យមានការថ្នាំងថ្នាក់ពីមជ្ឈដ្ឋានផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បញ្ហាចម្បងរបស់អនុគណៈកម្មការនីមួយៗ ត្រូវដកហូតទូរសព្ទទាំងអស់ ទាំងបេក្ខជន និងអនុរក្ស មិនអនុញ្ញាតឲ្យប្រើប្រាស់នាពេលកំពុងប្រឡងនោះឡើយ។
សូមបញ្ជាក់ថា ការប្រឡងមន្រ្តីក្របខណ្ឌនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ នៅវិទ្យាល័យស្វាយរៀង៕
អត្ថបទ៖ ភក្តី

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


