ព័ត៌មានជាតិ
Smart Axiata នឹងរៀបចំការប្រគំតន្ដ្រីតាមអនឡាញ ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារនៅកម្ពុជា
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរសព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រកាស កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុននឹងរៀបចំ ការប្រគំតន្ដ្រីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។

ការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម នឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សម្ភារៈទំនិញ និងការបរិច្ចាគ ដោយមានការចូលរួមបរិច្ចាគថវិកាបន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០ ម៉ឺនដុល្លារ ផងដែរ។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុន ដែលធ្វើការជិតស្និតជាមួយសហគមន៍ទូទាំងប្រទេសកម្ពុជា យើងមានអារម្មណ៍ត្រេកអរ ដែលបានរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ម្តងទៀតក្នុងអំឡុងពេលដ៏លំបាកនេះ។ យុទ្ធនាការរៃអង្គាសថវិកាពីការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមកាលពីឆ្នាំមុន ទទួលបានជោគជ័យដ៏ល្អមែនទែន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានមនុស្សរាប់ពាន់នាក់បានចូលរួម”។

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច *២០២១* និងចំនួនទឹកប្រាក់ ដែលអ្នកចង់បរិច្ចាគចន្លោះពី១ដុល្លារទៅ១០ ដុល្លារដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ជូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគំតន្ត្រីរួមមាន អាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និង អ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។ យុទ្ធនាការបរិច្ចាគនេះ ចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយនឹងទទួលយកវិភាគទានរហូតដល់ចុងខែកុម្ភៈ។

លោកវេជ្ជបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាមានប្រសាសន៍ថា “ដោយសារតែជំងឺរាតត្បាតកូវីដ១៩នៅតែបន្ត ការបរិច្ចាគពីវិស័យឯកជនដល់ស្ថាប័នសុខាភិបាលសាធារណៈដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ពលរដ្ឋងាយរងគ្រោះជាងគេនៅកម្ពុជា។ យុទ្ធនាការដូចជាការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមរបស់ក្រុមហ៊ុន Smart បង្ហាញឲ្យឃើញអំពីការយល់ដឹងដ៏ធំធេងនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយក្នុងន័យនេះ ផងដែរ ក្រុមហ៊ុន Smart ដើរតួជាក្រុមហ៊ុនគំរូ និងជាគំរូក្នុងវិស័យឯកជននៅកម្ពុជាផង”។
លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីវិធី ដែលពលរដ្ឋម្នាក់ៗអាចចូលរូមជួយគ្នាទៅវិញទៅមក តាមរយៈយុទ្ធនាការរបស់ក្រុមហ៊ុន និងជាពិសេសការប្រគំតន្ត្រីតាមអនឡាញ ដែលនឹងបង្កើនការគាំទ្រខាងថវិកាបន្ថែមទៀត ដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា។ យើងសូមអំពាវនាវដល់សាធារណជន ចូលរួមផ្ដល់វិភាគទានដល់មន្ទីរពេទ្យឲ្យកាន់តែសកម្មក្នុងគ្រាលំបាកនេះ”។


ដោយនឹងមានការចូលរួមពីតារាល្បីៗ ការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ។ ការប្រគុំតន្ត្រីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” ដោយរៀបចំឡើង ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata ដែលទើបចាប់ផ្តើមនាពេលថ្មីៗនេះ កំពុងស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា ដែលបានចូលរួមជួយច្រើនជាងគេដល់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬខេត្តរបស់ពួកគេ នឹងមានលទ្ធភាពឈ្នះប្រាក់ចំនួន ១ ម៉ឺនដុល្លារ៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


