ជីវិតកម្សាន្ដ
ទទួលយកភាពសប្បាយ និងលាភសំណាងដ៏មហាសាលពីដ្រាហ្គិនបៀរ
អបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆ្នាំ Dragon ដែលជាឆ្នាំជោគ ឆ្នាំជ័យ ឆ្នាំសប្បាយនាំលាភសំណាងដល់អ្នករាល់គ្នានៅគ្រប់ទិសទី។

ដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ បានចែករំលែកពេលវេលាសប្បាយ លាភសំណាង និងបទពិសោធន៍ថ្មី ប្លែកមិនធ្លាប់មាន ជាមួយអតិថិជននៅក្នុងកម្មវិធី THE DRAGON BOY CONCERT របស់កំពូលតារាចម្រៀងរ៉េបលោក G-Devith និងភ្ញៀវកិត្តិយសពិសេសអ្នកនាង Tep Boprek។


លើសពីភាពសប្បាយ លើសពីរសជាតិ និងគុណភាព កាន់តែពិសេសនៅឆ្នាំនេះ ដ្រាហ្គិន ព្រីមៀមដាកបៀរ នឹងផ្តល់លាភសំណាងដ៏មហាសាលដល់អតិថិជន ដូចជារង្វាន់ធំរថយន្តស៊េរីទំនើប Toyota Hilux ម៉ូតូ Honda Click ស៊េរីថ្មី មាសសុទ្ធរហូតដល់ 168 ក្រាម ទឹកប្រាក់សុទ្ធរាប់លានរៀល និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុងដ្រាហ្គិន។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ “ដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ គឺជាសក្ខីកម្មនៃការបេ្តជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់របស់យើងខ្ញុំ ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិ រសជាតិថ្មីប្លែកមិនធ្លាប់មាន ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងទម្លាប់ថ្មីក្នុងការទទួលទានស្រាបៀរប្រណិតទឹកខ្មៅនៅក្នុងប្រទេសកម្ពុជា ដែលអាចឲ្យអតិថិជនចាប់ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាពដ៏ពិតប្រាកដ។ ឆ្នាំនេះ ពិតជាពិសេសសម្រាប់ដ្រាហ្គិន ព្រោះជាឆ្នាំរោង ឆ្នាំ Dragon ដែលយើងនឹងបង្កើតភាពភ្ញាក់ផ្អើល ហើយបន្តចែករំលែកពេលវេលាសប្បាយ ព្រមទាំងផ្តល់លាភសំណាងដ៏មហាសាលដល់អតិថិជននៅគ្រប់ទិសទី។”
អតិថិជននឹងទទួលបានទាំងរសជាតិ និងគុណភាព ទាំងភាពសប្បាយរីករាយ ព្រមទាំងលាភសំណាងដ៏មហាសាលនៅក្រោមក្រវិលកំប៉ុងដ្រាហ្គិន។ ផ្តើមសប្បាយ ផ្តើមឈ្នះជាមួយដ្រាហ្គិន។បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ។


ដ្រាហ្គិន ព្រីមៀមដាកបៀរ ជាក្រាហ្វបៀរប្រណិតទឹកខ្មៅដំបូងគេនៅកម្ពុជា ហើយទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ដែលបានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards នៅឆ្នាំ២០២២ ព្រមទាំងបានឈ្នះមេដាយមាសពី Monde Selection Award ឆ្នាំ ២០២៣។ គាស់ក្រវិលកំប៉ុងដ្រាហ្គិននៅថ្ងៃនេះ ហើយទទួលយកលាភសំណាងទាំងអស់គ្នា។


ដ្រាហ្គិន ណៃត្រូ ត្រូវបានផលិតឡើងដើម្បីភាពឥតខ្ចោះតាមបច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់រួមបញ្ចូលនីត្រូហ្សែន (N2) ធ្វើឲ្យដ្រាហ្គិន ណៃត្រូ មានពពុះហ្វូមតូចៗយ៉ាងច្រើន កំហាប់ឡើងខាប់ និងគ្រីមពណ៌ត្នោតនៅផ្នែកខាងលើយ៉ាងក្រាស់ ខុសប្លែកពីស្រាបៀរទូទៅ បង្កើតបានជារសជាតិកាន់តែសម្បូរបែប ក្លិនឈ្ងុយពិសេស និងឆ្ងាញ់ជាប់មាត់។
ផ្តើមសប្បាយជាមួយដ្រាហ្គិន។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


