ព័ត៌មានអន្ដរជាតិ
ពលរដ្ឋជាង ៣០ម៉ឺននាក់ ភៀសខ្លួនជាបន្ទាន់ ក្រោយភ្លើងឆេះព្រៃដ៏សាហាវនៅបារាំង និងអេស្ប៉ាញ
ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បាននិងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសបារាំង និងអេស្ប៉ាញ ដោយបង្ខំឱ្យប្រជាពលរដ្ឋជាង ៣០០ ០០០នាក់ ត្រូវចាកចេញពីផ្ទះសម្បែងជាបន្ទាន់ ខណៈដែលកម្លាំងសង្គ្រោះបន្ទាន់ កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងស្ថានការណ៍។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

នៅភាគនិរតីនៃប្រទេសបារាំង ជាពិសេសនៅក្នុងតំបន់ Gironde និងជុំវិញទីក្រុង Bordeaux អាជ្ញាធរ បានពង្រីកតំបន់ជម្លៀសប្រជាជនជាបន្តបន្ទាប់ បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះកាន់តែសាហាវ ដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំង។ មនុស្សជាង ២០០ ០០០នាក់ ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈដែលផ្ទៃដីព្រៃឈើជិត ៩៨ ០០០ហិចតាទូទាំងប្រទេស ត្រូវបានផ្លោះបំផ្លាញ ហើយអាគារយ៉ាងហោចណាស់ ១០០ខ្នង ត្រូវបានភ្លើងឆេះខ្ទេចខ្ទី។ ស្ថានការណ៍កាន់តែសោកសៅ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យបារាំង ២រូបបានពលីជីវិតក្នុងបេសកកម្មនេះ។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ បារាំងបានចល័តកងទ័ព ១ ៥០០នាក់ និងកម្លាំងសន្តិសុខជាង ១ ៧០០នាក់បន្ថែមទៀត ចុះអន្តរាគមន៍។
ចំណែកឯនៅប្រទេសអេស្ប៉ាញវិញ អគ្គិភ័យធំៗចំនួនពីរ បានរាលដាលចូលគ្នា និងកំពុងគំរាមកំហែងដល់តំបន់ក្បែរទីក្រុងម៉ាឌ្រីដ និងក្រុង Toledo។ មនុស្សប្រមាណ ៦០ ០០០នាក់ត្រូវជម្លៀសចេញពីភូមិឋាន ខណៈដែលផ្ទៃដីព្រៃឈើប្រមាណ ២៥ ០០០ហិចតាត្រូវអណ្តាតភ្លើងលេបត្របាក់ ហើយមនុស្សម្នាក់បានបាត់បង់ជីវិតនៅក្បែរក្រុង Valencia។
យ៉ាងណាមិញ នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ អាជ្ញាធរនៃប្រទេសទាំងពីរ ក៏ទទួលបានការជួយជ្រោមជ្រែងពីសហភាពអឺរ៉ុប តាមរយៈការផ្តល់យន្តហោះពន្លត់អគ្គិភ័យពីបណ្តាប្រទេសសមាជិកផ្សេងៗទៀត ដើម្បីរួមដៃគ្នាទប់ស្កាត់ការឆាបឆេះ និងសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់៕


ប្រែសម្រួល៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


