ព័ត៌មានជាតិ
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣
សហគ្រាសសិប្បកម្មស្វាយចន្ទី ជ័យ សំបូរ ទទួលបាននូវការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិដែលបាននិងកំពុងចុះកុងត្រាជាមួយក្រុមហ៊ុនចំនួន៣បន្ថែមទៀត សម្រាប់ការនាំចេញនៅឆ្នាំ២០២៣នេះ។
លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ថា សិប្បកម្មកែច្នៃគ្រប់ស្វាយចន្ទី ជ័យ សំបូ បានធ្វើការកែច្នៃ និងនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសជប៉ុន ដែលជាប្រទេសគោលដៅ ប្រមាណ២ឆ្នាំមកហើយ ដែលក្នុងនោះនៅឆ្នាំ២០២១ មានការនាំចេញ ប្រមាណ៤០តោន និងឆ្នាំ២០២២ មានការនាំចេញប្រមាណ ៣០តោន។ បរិមាណនាំចេញថយចុះ នៅឆ្នាំ២០២២ ព្រោះស្វាយចន្ទីរបស់កសិកចុះកិច្ចកុងត្រាទិញលក់មានបញ្ហាផ្នែកគុណដោយសារអាកាសធាតុ។

លោកស្រីបន្តថា សហគ្រាសសិប្បកម្ម ជ័យ សំបូរ មានកសិករចុះកិច្ចសន្យាផ្គត់ផ្គង់ចំនួនប្រាំបួនក្រុម នៅផ្នែក “អេស៊ីព្រះវិហ៊ា” មានបួនក្រុម និងបន្តសហការជាមួយនឹងផ្នែក “អេស៊ីកំពង់ធំ” បួនក្រុមទៀត។ ទន្ទឹមនេះដែរ នៅក្នុងសិប្បកម្ម ជ័យ សំបូរ យើងមានកសិករគំរូចំនួន៥០គ្រួសារ ដែលបានចុះកិច្ចសន្យា ទិញលក់រួមហើយ។ សម្រាប់ការកុងត្រានៅក្នុងការធ្វើកិច្ចសន្យាជាមួយកសិករនេះគឺយើងមិនទាន់ការទិញពីគាត់ទាំងអស់ពីដៃរបស់គាត់ទេ ព្រោះសិប្បកម្មកែច្នៃនៅខ្វះដើមទុននៅឡើយ ប្រសិនយើងប្រមូលទាំងអស់ពីក្នុងដៃ អាចឈានទៅដល់ចំនួន២០០០ នៃគ្រាប់ស្វាយស្រស់។ ក្នុងឆ្នាំ២០២៣ សិប្បកម្ម ជ័យ សំបូរ បានចុះកុងត្រា ចំនួន៣ក្រុហ៊ុនបន្ថែមទៀត គឺក្រុមហ៊ុន top planning ប្រទេសជប៉ុន, ក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងប្រទេសកាណាដា ដែលត្រូវនាំចេញផលិតផលសម្រេចនៅក្នុងឆ្នាំ២០២៣ អាចឈានទៅដល់ ៤០០តោន ទៅ៥០០តោន ស្មើរនឹង១៥០០តោន នៃគ្រាប់ស្វាយចន្ទីស្រស់។

ជាមួយគ្នានេះលោក ( IMHASHI TAKAYUKI ) អ៊ីម៉ាហាស៊ី តាកាយូគី ប្រធានផ្នែកទីផ្សារ លើកឡើងថា បច្ចុប្បន្ននេះ សិប្បកម្ម ជ័យ សំបូរ បានចុះកិច្ចកុងត្រាផ្គត់ផ្គង់ទៅប្រទេសជប៉ុន ដែលក្នុងនោះ តម្រូវឲ្យសិប្បកម្មកែច្នៃ ជ័យ សំបូរ ត្រូវឆ្លងកាត់ការពិនិត្យគុណភាពស្តង់ដា ធានាបាននូវសុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។ លោកបន្តថា នៅប្រទេសកម្ពុជាមានការរីកចម្រើនដែលជាកន្លែងផលិតស្វាយចន្ទីធំ ជាងគេមួយលើពិភពលោក ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុន មានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ ស្វាយចន្ទីនៅក្នុងប្រទេស។

លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុនគឺមិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ អាចទៅកាន់ទីផ្សារប្រទេសចិន ខាងអឺរ៉ុប ខាងអូស្ត្រាលី ជាដើម ប៉ុន្តែដោយសារដំបូងនេះ គឺធ្វើការសាកល្បង ទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យ រហូតទៅដល់មានផ្សារទំនើបចំនួន ៣០០ កន្លែង ដែលទទួលទិញផលិតផលរបស់យើង ។

ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការផលិតនឹងនាំចេញគ្រាប់ស្វាយចន្ទី លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកកសិកម្ម លើកឡើងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាដំណាំកសិឧស្សាហកម្ម ចំបងដែលត្រូវយកចិត្តទុកដាក់ ដែលក្នុងនោះ នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដាំដុះប្រមាណជាង១៤ម៉ឺនហិកតា ដែលជាបរិមាណដ៏ច្រើន។

លោកបន្ថែមថា ការសិក្សាបន្ថែមរបស់ក្រុមហ៊ុន Top Planning លើការចែច្នៃកំពុងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះសំបក ដែលសេសសល់ពីការយកសាច់ស្វាយចន្ទីរួច ក្រុមហ៊ុនបានសិក្សារួចហើយ គឺនឹងបង្កើត ជាការកែច្នៃជាប្រេងឥន្ទនៈល្អ លេខ១ សម្រាប់ប្រើប្រាស់បន្ថែមទៀត៕
អត្ថបទ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


